SalaDigital
  • សាលារៀន
  • មេរៀន
  • បណ្ណាល័យ
  • អត្ថបទ
  • សាលារៀន
  • មេរៀន
  • បណ្ណាល័យ
  • អត្ថបទ

កំពុងទាញទិន្នន័យ

គេហទំព័រផ្លូវការក្រសួង

SalaDigital គេហទំព័រ
SalaDigital កម្មវិធីស្វ័យសិក្សា
SalaDigital ថ្នាលអភិវឌ្ឍសមត្ថភាព

បណ្ដាញសង្គមផ្លូវការក្រសួង

SalaDigital ទំព័រហ្វេសប៊ុកផ្លូវការ
SalaDigital ទំព័រយូធូបផ្លូវការ
SalaDigital ទំព័រអ៊ិនស្តាក្រាម
SalaDigital សំឡេងគ្រូបង្រៀន
SalaDigital ទំព័រទិកតុក
SalaDigital ឆាណែលតេឡេក្រាម

ជំនួយ

មជ្ឈមណ្ឌលជំនួយ

ដៃគូសហការ និងគាំទ្រដោយ

SalaDigital

អភិវឌ្ឍដោយ នាយកដ្ឋានបរិវត្តកម្មឌីជីថល

គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក

App version: 2.0.3

កំពុងទាញទិន្នន័យ

អត្ថបទ

កំពុងទាញទិន្នន័យ

កំពុងទាញទិន្នន័យ ...

បច្ចេកវិទ្យា Deepfake

បច្ចេកវិទ្យា Deepfake គឺជាការក្លែងបន្លំរូបភាព សំឡេង ឬវីឌីអូ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ឱ្យមានភាពស្រដៀងនឹងមនុស្សពិតៗ។ បច្ចេកវិទ្យានេះកើតចេញពីការរួមបញ្ចូលគ្នារវាងការសិក្សាស៊ីជម្រៅ (Deep Learning) និងប្រព័ន្ធសំយោគទិន្នន័យ ដែលអាចយកមុខ ឬសំឡេងរបស់មនុស្សណាម្នាក់ទៅដាក់បញ្ចូលក្នុងស្ថានភាពដែលពួកគេមិនធ្លាប់បានជួប ឬមិនធ្លាប់បាននិយាយពីមុនឡើយ។ផលប៉ះពាល់នៃបច្ចេកវិទ្យា Deepfake៖- ផលវិជ្ជមាន៖ ត្រូវបានប្រើប្រាស់សម្រាប់ការផលិតភាពយន្ត ការអប់រំ ការកម្សាន្ត និងការច្នៃប្រឌិត- ផលអវិជ្ជមាន៖ អាចត្រូវបានជនខិលខូចយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត (Misinformation) ការឆបោកយកប្រាក់តាមអនឡាញ ការលួចអត្តសញ្ញាណ និងការបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល។ដើម្បីការពារខ្លួនពីការឆបោក Deepfake៖- ពិនិត្យប្រភពឱ្យបានច្បាស់លាស់៖ ផ្ទៀងផ្ទាត់ប្រភពដើមនៃព័ត៌មាន- ទាក់ទងផ្ទៀងផ្ទាត់ផ្ទាល់៖ ប្រសិនបើទទួលបានវីដេអូ សំឡេង ឬការហៅទូរសព្ទសង្ស័យទាមទារប្រាក់ ត្រូវទាក់ទងទៅសាច់ញាតិ ឬមិត្តភក្តិនោះដោយផ្ទាល់តាមលេខទូរសព្ទធម្មតា- សង្កេតមើលចំណុចមិនប្រក្រតី៖ ពិនិត្យមើលចលនាភ្នែក (ការមិនសូវព្រិចភ្នែក) ចលនាបបូរមាត់មិនស៊ីជាមួយសំឡេង ពន្លឺស្រមោលលើផ្ទៃមុខ ឬសំឡេងដែលមានរលកមិនធម្មតា- ការពារព័ត៌មានផ្ទាល់ខ្លួន៖ ដាច់ខាតកុំប្រញាប់ផ្ញើប្រាក់ ផ្តល់លេខកូដ OTP ពាក្យសម្ងាត់ ឬព័ត៌មានធនាគារ- កុំបន្តចែករំលែកព័ត៌មានសង្ស័យ៖ ជៀសវាងការចែករំលែកមាតិកាដែលមិនទាន់បានផ្ទៀងផ្ទាត់ - ប្រើប្រាស់ប្រភពព័ត៌មានផ្លូវការ៖ តាមដានព័ត៌មានពីស្ថាប័នផ្លូវការ ឬប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់មាតិកាឌីជីថលដែលអាចទុកចិត្តបាន។ចំណាំ៖ «ផ្ទៀងផ្ទាត់មុនជឿ - គិតមុនចុច - ពិនិត្យមុនចែករំលែក» និងចូលរួមលើកកម្ពស់ការយល់ដឹងទាំងអស់គ្នា ដើម្បីសុវត្ថិភាពឌីជីថលសម្រាប់អ្នក គ្រួសារ និងសង្គមជាតិ។

សាលាឌីជីថល
សាលាឌីជីថល
405

សុខមាលភាពឌីជីថលសម្រាប់កុមារវ័យបឋមសិក្សា

🧠កុមារក្នុងវ័យបឋមសិក្សាគឺជាវ័យដែលចាប់ផ្តើមមានភាពឯករាជ្យ ចង់ស្វែងយល់ពីរបស់ជុំវិញខ្លួន។

សាលាឌីជីថល
សាលាឌីជីថល
395

គេហទំព័រ

ពាក្យ “គេហទំព័រ (អ. Homepage បារ. Page d'accueil)” សំដៅដល់ ផ្ទាំងដំបូងនៃព័ត៌មានរបស់វេបសាយដែលជាទូទៅត្រូវបានមើលឃើញមុនគេបង្អស់និងមានតំណភ្ជាប់ទៅទំព័រដទៃទៀតនៃវេបសាយនោះ។ 📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​

សាលាឌីជីថល
សាលាឌីជីថល
34,166

កម្មវិធីអប់រំបង្កើតហ្គេម Game Changer Coalition (GCC)

📍 អនុវិទ្យាល័យខ្នាចរមាស ខេត្តបាត់ដំបង 💻 ក្លឹបសិក្សាបច្ចេកវិទ្យា

Sokkear Edu Digital
Sokkear Edu Digital
33,328

ត្រៀមប្រឡង សម្រាប់បឋមភូមិ និងវិបត្តិសង្គ្រាម

សម្រាប់ថ្នាក់ទី៩ និងមានការប្រឡងទូទាំងប្រទេសនៅថ្ងៃទី៦និងទី៧ខែកក្កដាឆ្នាំ២០២៦។ សម្រាប់ប្អូនៗតែងតែរំពឹងថាទទួលបានលទ្ធផលល្អសម្រាប់ជូនខ្លួនឯង គ្រួសារ សង្គមទាំងមូលផងដែរ។ ការប្រឡងខាងមុខនេះមានប្អូនៗជាច្រើនបានត្រៀមខ្លួនជាស្រេចដើម្បីប្រងទទួលបានលទ្ទផលល្អ តែក្រឡែកមកមើលប្អូនៗដែលស្ថិតនៅជាប់បន្ទាត់ព្រុំដែនកម្ពុជាថៃវិញប្អូនៗរៀនផង ត្រៀមផងទាំងអារម្មណ៍មិននៅក្នុងខ្លួន។

សាលាឌីធីថល ICT (វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ)
សាលាឌីធីថល ICT (វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ)
30,558

បន្ទាត់

សញ្ញាណនៃបន្ទាត់ក្នុងប្លង់

សន ពៅ
សន ពៅ
28,112

ត្រីកោណ

សញ្ញាណនៃត្រីកោណ

សន ពៅ
សន ពៅ
26,004

Google Drive កំពុងផ្លាស់ប្តូររបៀបធ្វើការរបស់យើងទាំងស្រុង

Google Drive កំពុងផ្លាស់ប្តូររបៀបធ្វើការរបស់យើងទាំងស្រុង

សាលាឌីជីថល
សាលាឌីជីថល
52,436

១១ វិធីសាស្រ្តដែលគេ Hack Telegram

សាលាឌីជីថល
សាលាឌីជីថល
37,911

គន្លឹះទី៦ អំពីសុវត្ថិភាពទូរសព្ទ និងកុំព្យូទ័រ

សាលាឌីជីថល
សាលាឌីជីថល
42,353

ការក្លែងបន្លំតាមបណ្ដាញសង្គម

ការក្លែងបន្លំតាមបណ្ដាញសង្គមមានការកើនឡើង និងអាចនាំឱ្យមានហានិភ័យនានាដល់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត

សាលាឌីជីថល
សាលាឌីជីថល
42,921

ការបូកលេខ

១. សំណួរគន្លឹះ

សាលាអនុវត្តន៏
សាលាអនុវត្តន៏
33,742