
សកមម្មភាពសិក្សាក្លឹបក្រៅម៉ោងសិក្សារបស់ក្រុម Technovation Girls
ព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥
កំពុងទាញទិន្នន័យ

9 សមាជិក នាក់·17 អ្នកតាមដាន នាក់
ផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បង្កើតឡើងដើម្បីចែករំលែកមាតិកាអប់រំ និងឯកសាររៀន បង្រៀន។
?SPម៉ាS+4កំពុងទាញទិន្នន័យ
កំពុងទាញទិន្នន័យ

ព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥

សកម្មភាពក្លឹបក្រុម Technovation Girls and GCC ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

សកម្មភាពក្លឹប GCC និង Technovation Girls សាលាបឋមសិក្សាវត្តរាជបូណ៌ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៤

សកម្មភាពជ្រើសរើសក្រុមក្លឹបសិក្សាកុមារី Technovation girls 2025 ដែលប្រព្រឹត្តនៅថ្ងៃ ១៧/០៧/២០២៤ត្រូវបានបញ្ចប់។

សៀមរាប : លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ បានប្រារព្ធពីធីបើកការដ្ខានសាងសង់ព្រែកជីកហ្វូណនតេជោ នៅជុំវិញដងទង់ជាតិ ក្នុងនោះមានភ្លេងឆៃយ៉ាំ ការស្រែកជ័យឃោស ច្រៀងចម្រៀងដែលបាននិពន្ធថ្មីៗនិងបទឱ!ទង់ជាតិខ្មែរយ៉ាងពីរោះរណ្តំ។

នៅថ្ងៃសៅរ៍ ទី១៤រោច ខែអាសាធ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤

(សៀមរាប)៖ បន្ទាប់ពីច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានដឹកនាំគណៈប្រតិភូដែលដឹកនាំលោក Vilayvanh Boutdakham អនុប្រធាននៃ អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈប្រតិភូ SIA និងលោក Eakawit Wajjwalku ស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណៈប្រតិភូ NACC ចុះទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តរាជបូណ៌ក្នុងក្រុងសៀមរាប ដើម្បីស្វែងយល់ពីវិស័យអប់រំនៅកម្ពុជា។

សាលាបឋមសិក្សាវត្តរាជបូណ៌បានបើកការបង្រៀនបំប៉នក្រៅម៉ោងសម្រាប់សិស្សថ្នាក់ទី១ និងទី២ ដែលរៀនយឺតឱ្យរៀនទាន់គេ និងស្របកម្រិតថ្នាក់។

នៅព្រឹកថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៦ ក១ នៃសាលាបឋមសិក្សាវត្តរាជបូណ៌ បានធ្វើបំណិនជីវិតស្ដីពី របៀបធ្វើម្ហូប “ ស្ងោរជ្រក់” ការដែលរៀបចំធ្វើបំណិនជីវិតនេះគឺដើម្បីឱ្យកូនៗសិស្សានុសិស្សដឹងពីរបៀបក្នុងការដាំស្លរ ចម្អិនម្ហូបជាពិសេសគឺដើម្បីផ្សារភ្ជាប់ការសិក្សានៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង។

សាលាបឋមសិក្សាវត្តរាជបូណ៌ មានកម្មវិធីសិក្សាក្រៅម៉ោងបន្ថែម ផ្នែកសិល្បៈតន្ត្រី ក្នុងមួយថ្ងៃ២ម៉ោង ក្នុងមួយសប្តាហ៍១២ម៉ោង(ផ្នែកតន្ត្ត្រី) ឯសិល្បៈបុរាណមួយសប្តាហ៍ ៤ម៉ោង។

នៅព្រឹកថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សិស្សានុសិស្សថា្នក់ទី ៦ឃ២ នៃសាលាបឋមសិក្សាវត្តរាជបូណ៌បានធ្វើដំណើរទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត ក្រោមប្រធានបទសិក្សា សៀវភៅផាត់ពណ៌ទី២ និង ការទស្សនាប្រាសាទ បេតិកភណ្ឌ ដែលបានរៀបចំឡើងក្រោមការសហការយ៉ាងស្និទ្ធស្នាលរវាង អាជ្ញាធរជាតិអប្សរា មន្ទីរអប់រំ យុវជន និង កីឡាខេត្តសៀមរាប និង ការគាំទ្ររបស់សហព័ន្ធជាតិនៃសមាគម យូណេស្កូ ជប៉ុន "NFUAJ"

សាលាបឋមសិក្សាវត្តរាជបូណ៌បានអនុវត្តកម្មវិធីអប់រំ សុជីវធម៌ សីលធម៌ គុណធម៌ ផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសានាដែលជាសាសនារបស់រដ្ឋ។

មន្ទីរបរិស្ថានខេត្តសៀមរាបបានសម្របសម្រួលជាមួយរដ្ឋបាលក្រុងស្រុក និងមន្ទីរអប់រំយុវជន និងកីឡាខេត្តក្នុងការជំរុញនិងសហការជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសហគម គិតចាប់ពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣រហូតដល់ ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមអនុវត្តយុទ្ធនាការ កាត់បន្ថយករប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ »អនុវត្តសម្រេចបានលទ្ធផល១០០% ដោយក្នុងនោះមានសាលារៀនទាំងរដ្ឋ និងឯកជនចំនួន៧១៤សាលា សិស្ស និស្សិតលោកគ្រូអ្នកគ្រូព្រមទាំងប្រជាពលរដ្ឋចំនួន ៦៣៥,៨៨៤នាក់ ស្មើនឹង៥៣%នៃប្រជាជនសរុបទូទាំងខេត្តសៀមរាប១,១៩១,៩៩៥នាក់។

-ក្នុងកម្មវិធី Code.org គឺជាការច្នៃប្រឌិតផ្នែកអប់រំមិនស្វែងរកប្រាក់ចំណេញក្នុងការជំរុញដល់ចក្ខុវិស័យដល់សិស្សគ្រប់រូប គ្រប់សាលាមានឱ្យមានឱកាសសិក្សារៀនសូត្រអំពីវិទ្យាសាស្រ្តកុំព្យូទ័រ ពីមតេ្តយ្យសិក្សារហូតថ្នាក់ទី១២។

សិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌បានចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា ជាមួយសិស្សមកពីសាលាបឋមសិក្សាបុងហ្គាំ នៃសាធាណរដ្ឋកូរ៉េ ក្រោមគម្រោង CONURI International School Operation plan ឆ្នាំ២០២៤។ កម្មវិធីផ្លាស់ប្តូរការសិក្សានេះមានរយៈពេល១ឆ្នាំពេញ មានគោលបំណងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់ស៊ីជម្រៅផ្នែកវប្បធម៌ សិល្បៈ អាហារ ភាសា បង្កើតទំនាក់ទំនងមិត្តភាពរវាងសិស្សនៃប្រទេសទាំង២ ពិសេសលើកកម្ពស់គុណភាពអប់រំផ្នែកឌីជីថល។
Dampost Zalily

នៅព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ សាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងសាលាស៊ុករ៉ាក់វិទ្យាខាន ខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងពិនិត្យមើលលទ្ធភាពក្នុងការផ្តល់ឱកាស និង ជំរុញដល់សិស្សានុសិស្សទាំងពីរភាគី អាចសិក្សា និងចូលរួមចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកតាមលទ្ឋភាពជាក់ស្តែង។ ពិនិត្យមើលលទ្ធភាពក្នុងការបញ្ជូន/ទទួលគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗតាមជាក់ស្តែង។ បង្កើតចំណងសាមគ្គីភាព និងទំនាក់ទំនងល្អ ជាដៃគូក្នុងការអភិវឌ្ឍលើវិស័យអប់រំរវាងគូភាគី។ ដើម្បីជាការផ្លាស់ប្តូរសម្ភារៈ និងការងារបច្ចេកទេសផ្សេងៗ ក្នុងការបង្រៀន និងរៀន ដើម្បីពង្រឹង ប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរ។ ពិនិត្យមើលលទ្ធភាពក្នុងការសហការស្វែងរកគម្រោងអភិវឌ្ឍសាលា។ ២០ កក្កដា ២០២៤ | សៀមរាប
សាលាបឋមសិក្សាវត្តរាជបូណ៌

សាលាបឋមសិក្សាវត្តរាជបូណ៌

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៣ៈ០០ ។