
"យើងមានថ្ងៃនោះទេ?"
ស្រឡាញ់គ្នាជាគូ យើងតែងតែមានចិត្តចង់រៀបការ
កំពុងទាញទិន្នន័យ


1 សមាជិក នាក់·161 អ្នកតាមដាន នាក់
We are young passionate team who love writing & reading.
Vកំពុងទាញទិន្នន័យ

ស្រឡាញ់គ្នាជាគូ យើងតែងតែមានចិត្តចង់រៀបការ

ចិត្តស្រីដូចគ្នា តើនរណាចង់ឱ្យរបស់ដែលខ្លួនឯងស្រឡាញ់ចែករំលែកទៅអ្នកផ្សេងនោះ? របស់គ្រប់យ៉ាង នាងអាចឱ្យបាន តែរបស់ដែលនាងមិនអាចឱ្យបាន គឺមនុស្សដែលនាងស្រឡាញ់។ នាងសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីមនុស្សដែលនាងស្រឡាញ់ តែនាងមិនទាមទារថានឹងបានអ្វីត្រលប់មកវិញឡើយ។ បន្ទាប់ពីនាងរៀបការ នាងមានពីរគ្រួសារ ដើម្បីទទួលខុសត្រូវ ខាងប្ដី ខាងម្ដាយ បើសួរថា វាពិបាកទេ? វាពិបាកណាស់។ ពេលខ្លះបើឈ្លោះជាមួយម្ខាងណាក៏សុខចិត្តធ្វើមិនដឹង ធ្វើមិនឮ បើសួរថាហេតុអ្វី គឺមិនចង់នាំទុក្ខដល់ប្ដី និងកូន ទេ សុខចិត្តទ្រាំម្នាក់ឯង។

កុំធ្វើជាមនុស្សដែលអាត្មានិយមដែលមិនហ៊ានទទួលកំហុសដែលខ្លួនឯងបានធ្វើ នរណាក៏មានកំហុសគ្រាន់តែតិចនិងច្រើន ខ្លាចធ្វើអ្វីបើគ្រាន់តែទទួលកំហុស? រាល់កំហុសដែលយើងបានធ្វើ យើងសុទ្ធតែអាចរៀនពីវា តែចូរកុំធ្វើជាមនុស្សអាត្មានិយមដែលធ្វើខុសនឹងអ្នកដទៃហើយមិនហ៊ានទទួលកំហុស។

មានមនុស្សតិចណាស់ដែលដឹងថាខ្ញុំពិបាក ព្រោះខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តបង្ហាញអារម្មណ៍ទន់ជ្រាយនៅមុខគេ។ ជីវិតឯករាជ្យមិនចុះចាញ់ឱ្យគេឃើញ មិនមែនខ្ញុំអាត្មានិយមទេ តែខ្ញុំដឹងច្បាស់បើទោះជាខ្ញុំបង្ហាញ ក៏មានមនុស្សតិចណាស់ដែលនឹងហុចដៃមកឱ្យខ្ញុំ ដូច្នេះមានតែខ្ញុំទេដែលត្រូវនិយាយលួងខ្លួនឯង កុំឱ្យគិតច្រើន កុំឱ្យពិបាកចិត្ត ហើយក៏មានតែខ្ញុំទេដែលត្រូវមកជូតទឹកភ្នែកសម្រាប់ខ្លួនឯង ....។

ទឹកភ្នែកខ្ញុំតែងតែស្រក់ចុះនៅពេលដែលគ្រប់គ្នាគិតថា ខ្ញុំជាមនុស្សដែលរឹងមាំ ដោយមិនបាច់ត្រូវការជំនួយពីនរណាក៏ខ្ញុំអាចរីករាយបានតែតាមពិតទៅអត់ទេ ខ្ញុំពិតជារឹងមាំតែមិនមែនគ្រប់ពេលទេ។ ពេលខ្លះចិត្តខ្ញុំមួយនេះវាទន់ជ្រាយណាស់រហូតសឹងពេលខ្លះ មិនបាច់ចាំទាល់តែមានបញ្ហាក៏ខ្ញុំយំចេញមកដោយឯកឯងដែរ ...។ ជីវិតមួយនេះប្រហែលជាមកពីពាក្យថាឯករាជ្យភាពពេកមើលទៅ បានជាមនុស្សគ្រប់គ្នាគិតថាខ្ញុំរឹងមាំណាស់ដែលអាចរស់នៅម្នាក់ឯងបាន តែប្រហែលជាអ្នកទាំងអស់គ្នាមិនដឹងទេថាពេលខ្លះខ្ញុំដេកយំរាល់យប់នឹងពាក្យទាំងអស់នេះ ប្រហែលមានតែភួយនិងក្នើយនៅក្នុងផ្ទះខ្ញុំទេដែលដឹងថា ខ្ញុំទន់ជ្រាយយ៉ាងណា ...។

ធម្មតាបើយើងឬនរណាម្នាក់និយាយមិនល្អពីមនុស្សដែលយើងស្រឡាញ់ប្រាកដណាស់ យើងនឹងចេញមុខការពារគេ ទាំងដែលខ្លួនឯងនិងគេត្រឹមជាអ្នកស្គាល់គ្នាក៏ដោយ។ មនុស្សយើងគិតទៅប្លែកដែរ មនុស្សដែលគេស្រឡាញ់ មិនស្រឡាញ់ ទៅជាស្រឡាញ់មនុស្សដែលគេអត់ស្រឡាញ់ខ្លួនឯង ហើយតាំងមកអង្គុយពិបាកចិត្តម្នាក់ឯងទៅវិញ។

តាំងពីពុកបានចាកចេញ ប្រហែលជាមានមនុស្សច្រើនណាស់ដែលគិតថាយូរដែរហើយ តែនៅទីនោះមានវត្តមានខ្ញុំដែលគិតថាលឿនណាស់។ ហេតុអ្វីក៏ពុកកុហកខ្ញុំថានឹងត្រលប់មកវិញ ? ខ្ញុំតែងតែគិតថា បើអាចត្រលប់ក្រោយបានខ្ញុំនឹងប្រលប់។ ត្រលប់ដើម្បីជួបពុក ហើយប្រាប់ពុកថា ខ្ញុំស្រឡាញ់ពុកណាស់ ហើយក៏ចង់ឱ្យពុកបំពេញសន្យាដែលពុកថា នឹងមើលថ្ងៃដែលខ្ញុំជោគជ័យផងដែរ។ ពេលនេះអាចថាខ្ញុំគ្មានអ្វីធំធេងពិតមែន តែខ្ញុំមិនដែលឱ្យម៉ែឬគ្រួសារពិបាកដោយសារខ្ញុំទេ ហើយខ្ញុំចង់បំពេញអ្វីដែលខ្ញុំធ្លាប់និយាយជាមួយពុកកាលពីក្មេង ថាខ្ញុំនឹងជាក្មេងដែលមិនធ្វើឱ្យនរណាមកពិបាកដោយសារខ្ញុំ ហើយក៏នឹងធ្វើជាមនុស្សដែលគ្រប់គ្នាមានសំណាងបំផុតដែលបានស្គាល់ខ្ញុំ បើទោះជាខ្ញុំគ្មានសំណាងក្នុងជីវិតបានជួបមនុស្សល្អក៏ដោយ។ រឿងមួយដែលខ្ញុំមិនអាចធ្វើបានគឺជួបពុកម្ដងទៀត ពុកកុហកខ្ញុំថាពុកនឹងត្រលប់ តែអត់ទេនេះយូរហើយ យូរខ្លាំងណាស់ សម្រាប់ចិត្តកូន ពុកដឹងទេកូននៅទីនេះតែងតែចង់ឃើញពុក ឱបពុកហើយប្រាប់ពុកថាកូនធំហើយ...។

តាំងពីចាប់ផ្ដើមពាក្យថាស្រឡាញ់មួយនេះមក ខ្ញុំតាំងចិត្តទៅហើយថានឹងមិនប្រាប់ចម្លើយទេ មិនប្រាប់ព្រោះមានហេតុផល មិនប្រាប់ព្រោះចង់ឃើញមនុស្សដែលខ្ញុំស្រឡាញ់ជោគជ័យ មិននិយាយ មិនមែនមានន័យថាមិនស្រឡាញ់ មិនបង្ហាញមិនមែនមានន័យថាមានអ្នកថ្មីទេ តែតាំងពីចាប់ផ្ដើមខ្ញុំដឹងស្រាប់ទៅហើយថា ពួកយើងមិនស័ក្ដិសមទេ ព្រោះតែភាពឥតខ្ចោះពេកនៅលើខ្លួនអ្នក ទើបធ្វើឱ្យចិត្តរបស់ខ្ញុំស្ទាក់ស្ទើរ ...។

ខ្ញុំជឿហើយអ្នកដែលមិនបានស្រឡាញ់ខ្ញុំបើទោះជាខ្ញុំប្រឹងយ៉ាងណាក៏គ្មានន័យដែរ ... ខ្ញុំកាន់តែប្រឹងខ្លាំងយ៉ាងណាតម្លៃនៃខ្ញុំក៏កាន់តែបាត់បង់ទៅតាមនេះឯង វាអាត្មានិយមណាស់ដែលព្យាយាមតែម្ខាងហើយដឹងហើយថាមិនអាច ជីវិតដែលស្រឡាញ់គេម្នាក់ឯងទោះបីជាចង់មិនចង់ក៏ត្រូវតែទឹកភ្នែកដែរ...។

ចុងក្រោយនៃទំនាក់ទំនងមួយនេះ ខ្ញុំហើយនិងអ្នកគ្រាន់តែជាអ្នកដទៃ តាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ពេលនេះ រឿងដែលពួកយើងចងចាំគឺគ្មានទេមានតែភាពឈឺចាប់ ឈឺចាប់ចំពោះការចាកចេញ ឈឺចាប់ដែលមិនអាចបង្ហាញអារម្មណ៍ថាស្រឡាញ់ ព្រោះតែពាក្យនេះទើបចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ល្អ ជោគជ័យនៅលើអ្វីដែលគេជ្រើស ហើយសុខចិត្តជ្រើសឱ្យខ្លួនឯងឈឺ ព្រោះតែមិនចង់ឃើញទឹកភ្នែកមនុស្សដែលខ្លួនឯងស្រឡាញ់ ហើយរឹតតែមិនចង់ឱ្យគេដឹងថា ខ្លួនឯងពិតជាស្រឡាញ់គេណាស់ តែមិនអាចឃាត់ហើយក៏រារាំងដែរ ...។

ក្ដីស្រមៃខ្ញុំនៅឆ្ងាយណាស់ តែខ្ញុំមិនដែលចង់បោះបង់វាម្ដងណាឡើយ វាកាន់តែនៅឆ្ងាយយ៉ាងណាខ្ញុំក៏ខំ ខ្នះខ្នែងយ៉ាងនោះដើម្បីទីដល់វា។ ជីវិតនេះមិនវែងហើយក៏មិនខ្លី ហេតុអ្វីខ្ញុំត្រូវខ្លាច? ហេតុអ្វីខ្ញុំត្រូវឆាប់បោះបង់? វាជាក្ដីស្រមៃ វាជាក្ដីសង្ឃឹម វាជាស្នាមញញឹម ហេតុអ្វីខ្ញុំត្រូវចាញ់ដោយគ្រាន់តែពាក្យសម្តីអ្នកផ្សេងនោះ? នៅក្នុងវចនានុក្រមនៃជីវិតខ្ញុំមានតែពាក្យមួយទេគឺឈ្នះលើខ្លួនឯង តែមិនចង់ឈ្នះអ្នកដទៃ ...។ បើខ្ញុំមានបញ្ហាច្រើនប៉ុនណា ខ្ញុំត្រូវរកវិធីដោះស្រាយច្រើនប៉ុននោះដែរ។

គេថាការស្រឡាញ់ជាការរង់ចាំ ការអត់ធ្មត់ តែនៅពេលដែលខ្ញុំចេះតែព្យាយាមចាំគេទាំងដែលដឹងថា មិនថាខ្ញុំចំណាយពេលយូរប៉ុនណាដើម្បីចាំអ្នកដែលគេជ្រើសរើសអាចមិនមែនខ្ញុំក៏ថាបាន...។ ក្ដីស្រឡាញ់មិនអាចហាមបានហើយរឹតតែមិនអាចឃាត់។

តាំងពីដើមមកខ្ញុំច្បាស់ណាស់ពីទំនាក់ទំនងមួយនេះ តែខ្ញុំនៅតែបំពាន បំពានចន្លោះដែលខ្ញុំប្រាកដណាស់ថាមិនអាចចាប់ផ្ដើម។ ផ្ដើមពីអ្នកដទៃតែខ្ញុំចេះតែចង់លើសពីនេះ ទាំងច្បាស់នៅក្នុងចិត្តទៅហើយថា យើងមិនអាចសូម្បីតែបន្ត...។ ជាអ្នកស្គាល់គ្នាបែបនេះប្រហែលជាល្អជាជាងទំនាក់ទំនងដែលលើសនេះ ....។

ឈ្នះនៅក្នុងជីវិតឬក៏វចនានុក្រមរបស់ខ្ញុំគឺសឹងតែមិនមាន មិនមែនខ្ញុំអន់ទេ តែវាឈឺណាស់ដែលត្រូវយកឈ្នះចិត្តមនុស្សដែលមិនចាប់អារម្មណ៍នឹងយើងសោះ។ ព្រោះជាក់ស្ដែងទៅ ជីវិតមួយនេះរបស់យើងមិនអាចក្លាយជាផ្នែកណាមួយនៃអ្នកដទៃ ព្រោះយើងជាយើងហើយគេជាគេ។ យើងមិនអាចចង់ក្លាយជា អ្នកនេះបន្តិច អ្នកនោះបន្តិចឡើយ។ យើងមិនហត់នៅពេលនេះ ក្នុងការសម្ដែងជាគេ តែគង់នឹងហត់នៅពេលណាមួយមិនខាន ...។

បើសិនជាខ្ញុំដឹងថាវត្តមានរបស់ខ្ញុំជាការរំខាន ខ្ញុំនឹងដើរចេញភ្លាម ព្រោះខ្ញុំមិនចង់ឱ្យវត្តមានរបស់ខ្លួនឯង ធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថារំខានឡើយ...។ ទម្លាប់របស់ខ្ញុំគឺមិនចង់ឱ្យនរណាម្នាក់មកពិបាកដោយសារខ្ញុំដូចគ្នា ព្រោះថា និយមន័យនៃពាក្យថាក្ដីស្រឡាញ់ខ្ញុំ មិនដាក់ភាពអាត្មានិយមរបស់ខ្លួនឯងចូលឡើយ។ បើដឹងថាអ្នកមិនរីករាយ បើដឹងថាខ្ញុំរំខាន បើដឹងថាអ្នកពិបាក.... ជាធម្មជាតិនៃខ្ញុំគឺនឹងដើរចេញ។ មិនមែនមិនស្រឡាញ់តែព្រោះតែពាក្យថាស្រឡាញ់ទើបចង់ឃើញអ្នកល្អ ហើយមិនចង់ឱ្យពិបាកដោយសារខ្ញុំ។ ជីវិតជាគូមិនមែននៅមួយថ្ងៃ តែមួយជីវិត ចុះបើអ្នកដែលយើងស្រឡាញ់គិតថាវត្តមានយើងគ្រាន់តែជាការរំខាន តើគួរបន្តនៅឬ ដោះលែង....។

ខ្ញុំអាចជាមនុស្សដែលតូចចិត្តនៅពេលដែលមនុស្សដែលល្អសុខៗហើយប្រែទៅជាមនុស្សម្នាក់ផ្សេង វាមិនខុសពីមើលរឿងដែលបានលេងកាលខ្ញុំនៅក្មេង ដែលគិតថា តួម្នាក់នឹងល្អតែចុងក្រោយគាត់ជាអ្នកនៅពីក្រោយរឿងអាក្រក់ជាច្រើនទៅវិញ...។ ខ្ញុំក៏ដឹងថា រឿងគឺជាការសម្តែងនោះទេ តែក៏មិនស្មានថា ខ្លួនអាចជួបមនុស្សបែបនេះនៅខាងក្រៅ...។ ខ្ញុំដឹងថាវាមិនត្រូវទេដែលខ្ញុំត្រូវតូចចិត្ត ហើយវារឹតតែអត់សោះបើនៅសុខៗខ្ញុំយំ ដោយសាររឿងនឹង ម្ដងហើយម្ដងទៀត ព្រោះគាត់អត់បានកើតទុក្ខដូចខ្ញុំផង។ គាត់ធ្វើដូចអត់មានអី កើតឡើង តែហេតុអ្វីខ្ញុំត្រូវទៅក្ដៅក្រហាយនឹងរឿងហ្នឹង ...។

បើនៅសុខយើងធ្វើខុស តើយើងនឹងកែទេបើគេនិយាយជាមួយយើងហើយប្រាប់ហេតុផលយើងនោះ? ខ្ញុំជឿថាយ៉ាងណាក៏យើងនឹងទទួលវាដោយរីករាយដែរ ព្រោះយើងបាននិយាយគ្នាបានប្រាប់ពីកំហុស បានដោះស្រាយថាវាត្រូវធ្វើបែបនេះ ឬបែបនោះ។

ហេតុអ្វីពាក្យនេះមនុស្សមួយចំនួនគេចចេញពីវា? ហេតុអ្វីយើងចេះតែចង់គេចពីពាក្យនេះ បើយើងនឹងត្រូវតែដឹងនៅពេលបន្តិចទៀតនេះ បើទោះជាយើងមិនចង់ទទួលតើឱ្យនរណានឹងទទួលរឿងដែលយើងអ្នកធ្វើ?

នៅក្នុងរឿងស្នេហា បើយើងដើរតួតែជាព្រះនាង ឬរាជបុត្ររហូត ចាំឱ្យតែគេទ្រ គេលួងលោម គេតាមយកចិត្តរហូត នោះថ្ងៃណាមួយយើងអាចបាត់បង់មនុស្សល្អម្នាក់ នោះចេញពីជីវិតរបស់យើងមិនខាន។ ការអត់ធ្មត់មានដែនកំណត់ ហើយគ្មាននរណាចិត្តព្រះនោះទេ។ យើងចង់ឱ្យគេយល់ចិត្ត តែយើងខ្លួនឯងមិនព្រមព្យាយាមយល់ចិត្តគេផង។

ដោយសារតែការស្រឡាញ់ខ្លាំង ទើបធ្វើឱ្យខ្លួនឯងឈឺចាប់ យើងក៏ចេះតែច្រឡំថា ទោះពេលនេះគេមិនសូវធ្វើល្អដាក់យើង ប៉ុន្តែគង់មានថ្ងៃណាមួយគេនឹងឃើញពីអំពើល្អរបស់យើងទេ ហើយគេនឹងយល់តម្លៃនៃក្ដីស្រឡាញ់របស់យើងចំពោះគេផងដែរ។ ដោយសារតែការរង់ចាំ អ្វីៗក៏មិនបានដូចការគិតទុករបស់យើងទេ។

ខ្ញុំដឹងថា ក្មេងៗស្ទើរគ្រប់គ្នា គឺមានក្តីស្រមៃចង់ជិះយន្តហោះ ចង់ដឹងថានៅក្នុងយន្តហោះនោះវាមានអ្វីខ្លះ នៅពេលដែលយើងនោះនៅលើមេឃ តើយើងអាចមើលឃើញផ្ទះរបស់យើងពីលើមេឃបានទេ ហើយក៏មានសំណួរជាច្រើនទៀត ជារបៀបក្មេងដែលតែងតែចង់ដឹងពីយន្តហោះ។

ជាទូទៅនៅក្នុងការប្រកបរបរប្រចាំថ្ងៃមនុស្សតែងតែមានការប៉ះទង្គិចគ្នាមិនថារឿងតូចឬរឿងធំ។ មនុស្សមួយចំនួនដោះស្រាយបញ្ហាដោយប្រើសន្តិវិធី ពីព្រោះពួកគេយល់ថាមនុស្សទាំងអស់សុទ្ធតែចេះធ្វើខុស មានកំហុសតាំងពីកើតរហូតដល់ស្លាប់ ចំណែកឯមនុស្សផ្សេងទៀតពួកគេដោះស្រាយដោយប្រើសន្តិវិធីដូចគ្នា ប៉ុន្តែគេមានការគុំកួនលើអ្នកដទៃដោយមិនបានអត់ឱនឱ្យអស់ពីចិត្ដឡើយ។

យើងជីវិតយើងរស់នៅ ដោយដាក់ការរំពឹងទុកខ្លាំងពេក នោះយើងនឹងតែងតែទទួលភាពខកបំណងជាញឹកញាប់មិនខានឡើយ។ គេថាសមុទ្រជ្រៅ តែគេអាចនៅវាស់ជម្រៅបាន ដោយឡែកចិត្តមនុស្សវិញគឺមិនអាចរកអ្វីមកវាស់បានទេ។ យើងអាចវាស់បានម្តេចទៅ បើមនុស្ស១០នាក់ ចិត្តខុសគ្នាទាំង១០នាក់បែបនេះ?

យើងមិនអាចកែប្រែគំនិតរបស់ភាគីណាមួយបានទេនៅក្នុងទំនាក់ទំនង មិនថាមិត្តភាព ឬស្នេហាទេ ព្រោះយើងមានគំនិតរៀងៗខ្លួន ហើយរឿងដែលគួរឱ្យខ្លាចបំផុតគឺ ពួកយើងឈរនៅលើរឿងដដែលដែលពួកយើងគិតថាត្រូវហើយ នេះហើយជាបញ្ហាដែលពួកយើងចាប់ផ្ដើមអស់ចិត្តពីគ្នា មិនមែនមិនស្រឡាញ់ទេ តែចំពោះមិត្តភាព ឬស្នេហា បើពួកយើងគ្មានចំណុចរួមមួយទៅហើយនៅពេលនេះ ចុះថ្ងៃមុខនឹងទៅជាយ៉ាងណា...។ ថ្ងៃនេះចិត្តយើងអាចរឹងក្នុងការបន្តទំនាក់ទំនង តែថ្ងៃណាមួយពួកយើងនឹងហត់ចិត្តទាំងអស់គ្នា ហើយប្រាកដណាស់ផ្លូវតែមួយគត់ គឺចាកចេញ ...។

មួយជីវិតនេះខ្ញុំចង់ក្លាយជាផ្កាកុលាបដែលអ្នកផងទាំងពួងចាប់អារម្មណ៍តែ ខ្ញុំគ្មានសំណាងនឹងក្លាយជាផ្កាកុលាបហើយរឹតតែគ្មានសំណាងនឹងក្លាយទៅជាពណ៌ឆើតឆាយ ដើម្បីទាក់ចិត្តនរណាឡើយ ព្រោះខ្ញុំគ្រាន់តែជាកូនដំបងយក្សដែលសុទ្ធតែបន្លាហើយមានតែមួយពណ៌ គ្មានក្លិនហើយប្រឹងលូតលាស់ ប្រឹងធំធាត់ ប្រឹងរឹងមាំ ប្រឹងឯករាជ្យដោយខ្លួនឯង ព្រោះខ្ញុំមិនចង់ពឹងឬក៏រំខាននរណាម្នាក់។

បើប្រឹងអស់ហើយ បើព្យាយាមអស់លិទ្ធភាពហើយ បើអស់សមត្ថភាពហើយ នោះមានន័យថាវាដល់ពេលដែលត្រូវតែដោះលែង ដល់ពេលបញ្ឃប់ទំនាក់ទំនងនេះហើយដល់ពេលដែលត្រូវតែទម្លាក់សម្ពាយដ៏ធំនេះ ព្រោះយើងដឹងហើយថា សម្ពាយនេះវាពិតជាធ្ងន់។ យើងមិនអាចឃាត់នរណាម្នាក់ដែលចង់ទៅ ឱ្យនៅជាមួយយើងបានទេ។

ខ្ញុំដឹងថាមានខ្ញុំម្នាក់ដែលអាត្មានិយមចំពោះស្នេហា ខ្ញុំដឹងថាចិត្តអ្នកយ៉ាងណា តែព្រោះភាពអាត្មានិយម វាចេះតែឱ្យខ្ញុំទ្រាំនៅបើទោះជាខ្ញុំដឹងថាខ្លួនឯងជាអ្នកឈឺក៏ដោយ ....។ ខ្ញុំតែងតែបង្ខំ តែងតែងកុហកថា ថ្ងៃណាមួយនឹងមាននរណាពេញចិត្តខ្ញុំ សូម្បីតែបច្ចុប្បន្ននេះខ្ញុំខ្លួនឯងមិនពេញចិត្តនិងខ្លួនឯងផង ...។ ជីវិតមួយនេះកុំព្យាយាមទាមទារការស្រឡាញ់ពីនរណាម្នាក់ពេកក្នុងក្ដីស្រឡាញ់ ។

ទំនាក់ទំនងមួយដែលល្អបំផុតសម្រាប់ទំនាក់ទំនងស្នេហា គឺមិនធ្វើឱ្យភាគីណាមួយទឹកភ្នែក ព្រោះការក្បត់គ្នា តែទឹកភ្នែកហូរព្រោះភាពរំភើប! គ្រប់ទំនាក់ទំនងគឺមិនមែនសុទ្ធតែបែបនេះឡើយ...។ កុំបានទេធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកព្រោះការចាកចេញរបស់អ្នក ខ្ញុំពិតជាចង់ស្រក់ទឹកភ្នែកព្រោះការលះបង់របស់ពួកយើង តែខ្ញុំមិនចង់ស្រក់ទឹកភ្នែកព្រោះឃើញអ្នកចាកចេញ ឬ ក៏មិនចង់ឃើញវត្តមានជនណាម្នាក់ថ្មីនៅក្នុងទំនាក់ទំនងយើងទេ ...។

បើសិនជាពីរនាក់យើងមិនស្គាល់គ្នាតាំងពីដំបូងប្រហែលជាវានឹងល្អជានេះ។ ល្អព្រោះខ្ញុំមិនបានមកខូចចិត្តឥតល្ហែនឹងទំនាក់ទំនងដែលគ្មានកោះគ្មានត្រើយ ហើយរឹតតែមិនបានមកត្រូវឈឺចាប់នឹងទំនាក់ទំនងដែលមិនច្បាស់ ....។

បើសិនជាខ្ញុំដឹងថាវត្តមានរបស់ខ្ញុំជាការរំខាន ខ្ញុំនឹងដើរចេញភ្លាម ព្រោះខ្ញុំមិនចង់ឱ្យវត្តមានរបស់ខ្លួនឯងធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថារំខាន ឬគួរឱ្យធុញឡើយ...។ ទម្លាប់របស់ខ្ញុំគឺមិនចង់ឱ្យនរណាម្នាក់មកពិបាកដោយសារខ្ញុំដូចគ្នា។ និយមន័យនៃពាក្យថាក្ដីស្រឡាញ់ ខ្ញុំមិនចង់ដាក់ភាពអាត្មានិយមរបស់ខ្លួនឯងចូលឡើយ បើដឹងថាអ្នកមិនរីករាយ បើដឹងថារំខាន បើដឹងថាអ្នកពិបាក បើដឹងថាអ្នកគ្មានខ្ញុំ.... ជាធម្មជាតិនៃខ្ញុំគឺនឹងដើរចេញ មិនមែនមិនស្រឡាញ់ តែព្រោះតែពាក្យថាស្រឡាញ់ទើបចង់ឃើញអ្នកល្អ ហើយមិនមកពិបាកដោយសារខ្ញុំ។

ទំនាក់ទំនងចុងក្រោយរបស់ខ្ញុំបានបង្រៀនខ្ញុំថា កុំរំពឹងខ្លាំងជាមួយទំនាក់ទំនង បើខ្ញុំរំពឹងខ្លាំងយ៉ាងណាអ្នកដែលឈឺចាប់នៃចុងបញ្ចប់នោះគឺខ្ញុំ ហើយកុំព្យាយាមឱ្យឱកាសគេម្ដងហើយម្ដងទៀត ព្រោះឱកាសបើកាលណាយើងឱ្យគេច្រើនពេក នោះគេនឹងលែងក្រែងចិត្តក្នុងការបង្កើតកំហុស ព្រោះយើងចេះតែអាធ្យាស្រ័យ អភ័យទោសម្តងហើយម្តងទៀត…។ កំហុសម្ដងចាត់ទុកថាវាជារឿងចៃដន្យ កំហុសលើកទី២អាចថាជារឿងយល់ច្រឡំ តែបើវាកើតឡើងដដែលៗច្រើនដងពេក វាអាចក្លាយទៅជាទម្លាប់ហើយ។ ការដែលផ្ដល់ឱកាសឱ្យម្តងហើយម្តងទៀត វាក៏ជាផ្នែកមួយដែលធ្វើឱ្យយើងជាមនុស្សតែម្នាក់គត់ដែលនឹងឈឺចាប់ខ្លាំងព្រោះតែ ពាក្យលែងក្រែងចិត្តនេះឯង ....។

ស្រឡាញ់មិនមែនចង់បាន ស្រឡាញ់ព្រោះចង់ឃើញមនុស្សដែលយើងស្រឡាញ់រីករាយ ស្រឡាញ់ទើបរង់ចាំ ស្រឡាញ់ទើបលះបង់ ស្រឡាញ់ទើបចង់ឃើញគេមានក្ដីសុខ ស្រឡាញ់ទើបចង់ឃើញគេជោគជ័យ ស្រឡាញ់ទើបមិននិយាយអីហើយរង់ចាំដោយស្ងាត់បំផុត... ហើយត្រឹម លួចញញឹម និងត្រេកអរនៅពេលដែលអ្នកជោគជ័យ ...។

មកទល់នឹងពេលបច្ចុប្បន្ននេះមានរបួសមិនតិចទេមែនទេ? នៅជ្រុងម្ខាងដែលគ្មានអ្នកឃើញគឺជាការឈឺចាប់មួយដែលលាក់នៅក្រោយស្នាមញញឹមមួយនេះមែនទេ? ពិបាកណាស់ ចង់យំណាស់តែមិនអាចធ្វើបាន ព្រោះតែអ្វី ? ព្រោះតែពាក្យថារឹងមាំមែនទេ? ព្រោះពាក្យថាកុំចុះចាញ់ ឬក៏ព្រោះថា អ្វីៗនឹងដោះស្រាយបានគ្រាន់តែប្រើពេល។ មែនហើយ ជីវិតគឺបែបនេះ នៅជ្រុងម្ខាងនៃជីវិត តែងតែមានដំណោះស្រាយតែទម្រាំអាចរកដំណោះស្រាយបាន ពិតណាស់វាមានរបួសគ្រប់ជ្រុង ហើយយើងតែងតែក្លែងអារម្មណ៍មិនល្អមកជាញញឹមហើយតែងតែប្រាប់ថា “មិនអីទេ” បន្តិចនឹងអាចឆ្លងរួច ឬក៏មកប្រហែលជាយើងរឹងមាំពេក ភ្លេចថាខ្លួនឯងក៏មានបេះដូង មានចិត្តដែរ ចេះហត់ ចេះអន់ចិត្ត និងចង់បានការលួងលោមដូចគ្នា ....។

នៅពេលដែលគេសម្លឹងមើលមកសម្បកនៃរាងកាយរបស់ខ្លួនខ្ញុំ មានមនុស្សមិនតិចទេ ដែលគិតថា ខ្ញុំរឹងមាំណាស់ ខ្ញុំពូកែណាស់ ក្លាហានណាស់ ....ប៉ុន្តែនេះគ្រាន់តែជាសម្បកនៃរូបរាងរបស់ខ្ញុំទេ។ វាគ្រាន់តែជាការសម្ដែងដែលខ្ញុំជាអ្នកដឹក ហើយខ្ញុំជាអ្នកសម្តែងឱ្យខ្លួនឯងជាមនុស្សដែលរឹងប៉ឹងណាស់ ឯករាជ្យណាស់ ក្លាហានណាស់.... តែខ្ញុំទន់ជ្រាយណាស់ ទន់ជ្រាយរហូតគ្រាន់តែទម្លាក់កាបូប ហើយអង្គុយយំម្នាក់ឯងនៅក្នុងបន្ទប់ជួលដែលគ្រប់គ្នាគិតថាជាមនុស្សឯករាជ្យ។ តែអ្នកទាំងអស់គ្នាដឹងទេ មិនមែនម្ដងទេដែលខ្ញុំដើរដួល មិនមែនម្ដងទេដែលខ្ញុំយំ តែខ្ញុំនៅតែចូលចិត្តសម្ដែងថាខ្លួនឯងរឹងមាំណាស់ ...។ ព្រោះតែពាក្យថា ណាស់នៅក្នុងហ្នឹងសឹងតែគ្រប់ប្រយោគដែលគេគិត និងខ្ញុំគិតនេះឯងដែលជារនាំងដ៏ធំដែលធ្វើឱ្យចិត្តខ្ញុំវាដើរទៅដើរមកត្រឡប់មកកន្លែងដដែល ម្ដងហើយម្ដងទៀត ព្រោះតែពាក្យ “ណាស់” នៅសឹងគ្រប់ពេលធ្វើឱ្យខ្ញុំរឹងក្បាលតែមិនរឹងចិត្ត។

ពេលជួបជុំខ្លីជាងពេលរង់ចាំ! ការជួបជុំធ្វើឲ្យយើងចងចាំមិនភ្លេច ហើយពេលឃ្លាតឆ្ងាយធ្វើឱ្យយើងចេះនឹករលឹក ព្រោះតែនឹករលឹកគ្នា ទើបនៅតែរង់ចាំជួបគ្នាជាថ្មី។ ប៉ុន្តែជួនកាលយើងគ្មានឱកាសថ្មីដើម្បីជួបគ្នាទៀតទេ។ ហេតុនេះហើយរាល់ពេលដែលជួបនរណាម្នាក់ មិនថានេះជាលើកទីប៉ុន្មាន ក៏ចាត់ទុកដូចវាជាការជួបលើកចុងក្រោយ។

យើងជីវិតយើងរស់នៅ ដោយដាក់ការរំពឹងទុកខ្លាំងពេក នោះយើងនឹងតែងតែទទួលភាពខកបំណងជាញឹកញាប់មិនខានឡើយ។ គេថាសមុទ្រជ្រៅ តែគេអាចនៅវាស់ជម្រៅបាន ដោយឡែកចិត្តមនុស្សវិញគឺមិនអាចរកអ្វីមកវាស់បានទេ។ យើងអាចវាស់បានម្តេចទៅ បើមនុស្ស១០នាក់ ចិត្តខុសគ្នាទាំង១០នាក់បែបនេះ?

កាលខ្ញុំចេញពីផ្ទះមករៀននៅឆ្ងាយ ពេលត្រលប់ទៅផ្ទះម្ដងៗ អ្នកជិតខាងមកចោមរោម ហើយសួរថា “ទៅភ្នំពេញហ្នឹងរៀនអីរាល់ថ្ងៃ?” ក្រោយមកពេលរៀនចប់ចេញធ្វើការ ទៅលេងផ្ទះម្ដងៗគាត់សួរទៀត “ធ្វើការងារអីសព្វថ្ងៃ? ហើយបានប្រាក់ខែប៉ុន្មានដែរ? ឆ្ងល់ណាស់! ម៉េចក៏ទៅនៅទីក្រុងយូរហើយអត់ឃើញប្ដូរសម្បុរសនឹងគេ? ក្មួយឯងមានការងារធ្វើ មានប្រាក់ខែគ្រាន់បើដែរ ម៉េចមិនធ្វើខ្លួនឱ្យឡូយៗដូចគេ?” ប៉ុន្តែមិនចប់ត្រឹមហ្នឹងទេ នៅមានសំណួរផ្សេងទៀត។ “ក្មួយអើយ! អាយុជិតចូលសាបទៅហើយ ពេលណាបានគិតគូររឿងគ្រួសារផ្ទាល់ខ្លួន?” បើនិយាយឱ្យស្រួលស្ដាប់គឺថា ពេលណាបានរៀបការ? ថាមិនត្រូវដល់ពេលរៀបការរួចហើយ គាត់ប្រហែលជាមកសួរទៀត “ការយូរហើយ ពេលណាបានយកកូនចៅនឹងគេ?” នៅមានច្រើនហូរហែទៀត។

នៅខណៈដែលយើងកំពុងតាមស្រឡាញ់មនុស្សម្នាក់ ក៏មានមនុស្សម្នាក់ផ្សេងទៀតតាមស្រឡាញ់យើង។ នៅខណៈដែលយើងកំពុងនឹកមនុស្សម្នាក់ ក៏មានមនុស្សម្នាក់ទៀតលួចនឹកយើង។ នៅខណៈដែលយើងបារម្ភពីអ្នកណាម្នាក់ ក៏មានមនុស្សម្នាក់ទៀតលួចបារម្ភពីយើង។ នៅខណៈដែលយើងកំពុងយំដោយសារមនុស្សម្នាក់ដែលយើងស្រឡាញ់ ក៏មានមនុស្សម្នាក់ផ្សេងទៀតដែលយំអាណិតយើងពីក្រោយខ្នង។

ធ្លាប់ដែរទេ? បែកគ្នាយូរហើយ តែម្ដងម្កាលយើងក៏ទៅលួចមើល ឬចង់ដឹងពីជីវិតមនុស្សដែលយើងធ្លាប់ស្គាល់។ ចង់ដឹងថាគេបានសុខទុក្ខដូចម្ដេច? ជីវិតគេដែលគ្មានយើង និងជីវិតដែលធ្លាប់មានយើង តើមួយណាប្រសើរជាង? ដឹងដែរថាវាជារឿងមិនបានប្រយោជន៍ ព្រោះរវាងយើង និងគេបានជួបគ្នាតែក្នុងអតីតកាល ហើយគ្រប់យ៉ាងនាពេលនោះវារសាត់ឆ្ងាយហៅលែងឮទៅហើយ ប៉ុន្តែក៏ហាមចិត្តមិនឱ្យចង់ដឹងពីគេមិនបាន។

ពេលវេលាកន្លងមកនេះយើងបានជួបមនុស្សច្រើនដែរ មនុស្សខ្លះរួមសុខ មនុស្សខ្លះរួមទុក្ខ ឯអ្នកខ្លះទៀតរួមទាំងសុខ និងទុក្ខច្រើនលើកច្រើនសារជាមួយយើង ប៉ុន្តែបែរជាមានតែមនុស្សតែម្នាក់គត់ដែលពេញមួយជីវិតត្រូវរួមដំណើរជីវិតជាមួយយើង គ្រប់គ្រាសុខ និងគ្រាទុក្ខ រំភើប សប្បាយ ឈឺចាប់...គឺយើងខ្លួនឯង។ ម្ដងម្កាលពេលដែលជីវិតហត់នឿយ សំណួរដែលយើងចោទសួរខ្លួនឯងគឺថា "តើយើងប្រឹងរាល់ថ្ងៃនេះដើម្បីអ្វី?" ចម្លើយគឺចង់ប្រើជីវិតឱ្យអស់លទ្ធភាពដែលអាចធ្វើទៅរួច។ ភាពនឿយហត់វាលំបាក ប៉ុន្តែភាពស្រណុកសុខស្រួលដោយមិនឆ្លងកាត់ការលំបាក វាក៏នឹងធ្វើឱ្យធុញទ្រាន់ នឿយណាយ។

យើងមិនអាចហាមនរណាម្នាក់មិនឱ្យនិយាយពីអ្នកទេ ...ហេតុអ្វីបានជាចង់ ឬចូលចិត្តទៅហាមអ្នកផ្សេងទាំងដែលខ្លួនឯងចូលចិត្តនិយាយពីអ្នកផ្សេងនោះ? ហេតុអ្វីបានជាយើងអ្នកប្រព្រឹត្តតែចូលចិត្តហាម ឬឃាត់អ្នកផ្សេង?

មានមនុស្សតិចណាស់នឹងហុចដៃនៅពេលដែលខ្ញុំត្រូវការបំផុត ហើយក៏មានមនុស្សតិចណាស់ដែលនឹងជួយនៅពេលខ្ញុំបរាជ័យ។ តែមានដៃច្រើនណាស់ចាំទទួល និងអរអបនៅពេលឃើញខ្ញុំជោគជ័យ តែនៅពេលនេះដៃទាំងនោះបានបាត់វត្តមាន ហើយក៏លែងអបអរ តែជំនួសនូវ ការមើលងាយនិងការនិយាយមិនល្អ នេះឬការស្រឡាញ់ចេញពីចិត្ត នេះឬជាការជួយជ្រោមជ្រែង នេះឬ ការបង្ហាញពីការស្រឡាញ់ នៅពេលខ្ញុំធ្លាក់ដល់សូន្យ ក៏មានតែខ្ញុំម្នាក់ទៅវិញដែលនៅក្បែរខ្ញុំនោះ....។

វាឈឺចាប់ណាស់ទៅហើយដែលចេះតែច្រឡំរវាងការស្រឡាញ់និងការអាណិត ហើយវាលើសពីឈឺដែលយកអារម្មណ៍របស់នរណាម្នាក់មកលេងសើច ហើយវារឹតតែឈឺបើនៅសុខៗមនុស្សដែលអ្នកកំពុងតែស្រឡាញ់ក្បត់អ្នក....។

ខ្ញុំប្រហែលជាតឹងតែងពេកចំពោះមនុស្សដែលខ្ញុំស្រឡាញ់! ខ្ញុំ ប្រហែលជាតឹងតែងពេកនឹងទំនាក់ទំនងមួយនេះ ហើយប្រហែលជាបារម្ភពេក រហូតដល់មនុស្សដែលខ្ញុំស្រឡាញ់លែងឃើញតម្លៃនៃការស្រឡាញ់របស់ខ្ញុំ តែវាក៏ប្រហែលមកពីខ្ញុំដែលតែងតែ ប្រើពាក្យ "ពេក" នៅក្នុងទំនាក់ទំនងមួយនេះ ហើយក៏ប្រហែលជាខ្ញុំដែលតែងតែ "អង្វរ" ព្រោះខ្លាចបាត់បង់....!

តើយើងអាចជួបគ្នាទេ? តើយើងអាចនឹងមានឱកាសក្នុងការចាប់ផ្ដើមជាថ្មីទេ? តើការស្រឡាញ់មួយនេះនឹងត្រូវបញ្ចប់មែនទេ! ស្រឡាញ់យ៉ាងណា ខ្វល់យ៉ាងណា បារម្ភយ៉ាងណាក៏គង់មានថ្ងៃមួយដែលអ្នកនឹងចាកចេញ។ ចាកចេញទៅដោយមិនបន្សល់ពាក្យលា ចេះទៅទាំងដែលខ្ញុំមិនបានបង្ហាញពីការស្រឡាញ់ ចេញទៅទាំងមិនដឹងថាមានខ្ញុំដែលនៅត្រង់នេះកន្លែងនេះ លួចមើលពីភាពជោគជ័យ និងបរាជ័យរបស់អ្នក...។

នៅជ្រុងម្ខាងនៃទំនាក់ទំនងស្នេហា តែម្ខាងវាពិតជាឈឺ ឈឺដែលគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រាប់ថាឈឺ ហើយមិនអាចឃាត់ចិត្តបាន ឈឺដែលបានត្រឹមតែលួចមើលអ្នក ឈឺដែលគ្រាន់តែឃើញអ្នកចាកចេញតែមិនអាចទៅជូនដំណើរ ឈឺគ្រប់យ៉ាង ព្រោះតែគិតថាអ្នកខ្ពស់ណាស់ ...។

និយមន័យនៃពាក្យថាស្រឡាញ់ យើងដាក់ឱ្យខុសៗគ្នាតែរឿងមួយដែលអាចប្រាប់បាន ស្រឡាញ់មិនមែនអាត្មានិយមឡើយ ស្រឡាញ់គឺជាការលះបង់ ហើយចង់ឃើញមនុស្សដែលយើងស្រឡាញ់រីករាយ បើទោះជានៅទីនោះមិនមែនជាវត្តមានយើងក៏ដោយ។

នៅពេលដែលយើងចេះតែចង់ប្រជែងជាមួយអ្នកផ្សេងទាំងដែលខ្លួនឯងមិនអាចសូម្បីតែឈ្នះខ្លួនឯងផងនោះ ពិតណាស់មិនអាចទេ។ ជីវិតមិនមែនសង្វៀនយកឈ្នះចាញ់ ហើយតម្រូវឱ្យយើងទៅយកឈ្នះនរណាឡើយ។ មនុស្សដែលត្រូវយកឈ្នះដំបូងគឺខ្លួនឯង បន្ទាប់គឺភាពអាត្មានិយមនេះឯង...។

ស្រឡាញ់មនុស្សម្នាក់មិនមែនមើលលើសម្រស់ខាងក្រៅឡើយ តែអ្វីដែលត្រូវមើល គឺទឹកចិត្ត ការស្រឡាញ់ ភាពស្មោះត្រង់ ការគោរព និង ភាពចាស់ទុំ... ។ ស្រឡាញ់មិនមែនទាល់តែគេជាមនុស្សឥតខ្ចោះ តែព្រោះពាក្យថាស្រឡាញ់ ទើបអាចឱ្យនិយមន័យនៃភាពថាគ្រប់គ្រាន់បាន ....។

ការចាំឱ្យនរណាម្នាក់មកបំពេញពាក្យសន្យាគឺជារឿងដែលពិបាកបំផុតនៅក្នុងជីវិតពិត។ ការនិយាយពីពាក្យសន្យា វាមានអារម្មណ៍ថាងាយណាស់ តែការបំពេញតាមអ្វីដែលខ្លួនឯងបាននិយាយគឺពិបាក។ មិនខុសពីការចាំក្ដីស្រឡាញ់ពីនរណាម្នាក់ឡើយ វាឈឺណាស់ ឈឺកាន់តែខ្លាំងនៅពេលដែលយើងប្រឹងម្នាក់ឯង សម្ដែងម្នាក់ឯង និងធ្វើជាតួក្នុងល្ខោនដោយខ្លួនឯង។

ផ្ទះជាកន្លែងដែលមានភាពកក់ក្ដៅនិងមានក្ដីសុខជាងគេ មិនថាយើងទៅដល់ទីណាទេ ថ្ងៃណាមួយយើងក៏គង់តែត្រលប់មកផ្ទះវិញមិនខាន។ ផ្ទះជាកន្លែងដែលយើងធំធាត់ ជាកន្លែងបង្រៀនគ្រប់រឿងមិនថា ការដើរដេក ឈរអង្គុយ ស្លៀកពាក់ និយាយស្ដីហើយក៏បង្រៀន យើងឱ្យក្លាយជាយើងនៅពេលនេះ ជាយើងដែលទៅដល់ទីណាក៏មិនអាចភ្លេចអ្វីដែលខ្លួនឯងបានធ្លាប់ធ្វើពីក្មេង...។

បើគ្រាន់តែអាណិតនរណាម្នាក់ កុំឱ្យគេមានអារម្មណ៍ថាជាក្ដីសង្ឃឹមបានទេ ព្រោះពាក្យនេះហើយមានមនុស្សច្រើនណាស់ដែលរួមទាំងខ្ញុំ ដែលកំពុងតែអង្គុយនៅទីនេះហើយក៏ កំពុងតែហូរទឹកភ្នែកព្រោះតែការអាណិតរបស់អ្នក។

ទោះបីជាខ្ញុំប្រឹងយ៉ាងណា ខំប៉ុនណា តស៊ូយ៉ាងណា ក៏នៅចុងបញ្ចប់អ្នកដែលបាត់គឺ ខ្ញុំ។ ខ្ញុំបាត់គ្រប់យ៉ាង បាត់ព្រោះតែតាមចាប់ក្ដីស្រឡាញ់ដែលមានតែខ្ញុំដែលប្រឹង ហើយម្ខាងទៀតបានត្រឹមតែឈរមើល ...។

ក្នុងជីវិត មានមនុស្សមិនតិចទេដែលស្រឡាញ់គ្នា ប៉ុន្តែពួកគេមិនអាចមានឱកាសបាននៅក្បែរគ្នា។ ក៏មានមនុស្សដែលមានឱកាសបាននៅជិតគ្នា ប៉ុន្តែបែរជាគ្មានក្ដីស្រឡាញ់ដែលអាចចែករំលែកឱ្យគ្នា។

ជ្រើសរើសមនុស្សមកធ្វើជាមិត្តធម្មតាក៏ដោយ ជាមិត្តរួមដំណើរជីវិតក៏ដោយ កុំឲ្យខុសម្ដងហើយម្ដងទៀតច្រើនដង។ កំហុសជាបទពិសោធន៍ ប៉ុន្តែកុំប្រើពេលវេលាដកពិសោធន៍ម្ដងហើយម្ដងទៀតពេញមួយជីវិត រហូតដល់មិនអាចរកឃើញបទពិសោធន៍នៃភាពត្រឹមត្រូវសូម្បីម្ដង។ ពេលវេលាបើវាបាត់ទៅហើយក៏បាត់ទៅរហូត យកវិញមិនបានទេ។

ប្រសិនបើយើងមានអារម្មណ៍ថាឈឺចាប់ ក្រោយពេលដែលអនុញ្ញាតឱ្យនរណាម្នាក់ចាកចេញពីយើង នោះគឺវាមិនអីទេ ព្រោះថាអារម្មណ៍បែបនោះនរណាក៏ទទួលបានដែរ វាគ្មានអ្វីចម្លែកឡើយ។ គ្មាននរណាម្នាក់ចង់បញ្ចប់ទេ បើគ្មានហេតុផលដែលត្រូវបញ្ចប់ ហើយក៏គ្មាននរណាម្នាក់ចង់ឈឺចាប់ដែរ ប៉ុន្តែជួនកាលយើងគួរបញ្ចប់វា ដើម្បីកុំឱ្យវាឈឺចាប់ជាងនេះទៀត។

ពេលជួបមនុស្សទីមួយ យើងគិតថាគេជាមនុស្សចុងក្រោយក្នុងជីវិតយើង។ ស្រលាញ់គេណាស់ ជឿជាក់ណាស់ តែចុងក្រោយយើងក៏ត្រូវឈឺចាប់ខ្លាំងមិនស្ទើរ។ បែកមនុស្សទីមួយក៏ក្លាយជាមនុស្សដែលខ្លាចស្នេហា ខ្លាចការសន្យា ខ្លាចពាក្យផ្អែមល្ហែម គិតថាមិនទទួលយកនរណាទៀតទេ ព្រោះមិនចង់ឈឺចាប់ម្ដងទៀត។

នៅផ្ទះផ្សេងគ្នា ត្រឹមជាសង្សារគ្នា មិត្តភក្ដិគ្នា ឬមនុស្សស្គាល់គ្នានៅឡើយ បើឈ្លោះគ្នាចប់គឺចប់ហើយ ខឹងគ្នាដេកផ្ទះរៀងខ្លួន ផ្ទះបាយរៀងខ្លួន។ ប៉ុន្ដែបើជាប្ដីប្រពន្ធនឹងគ្នា គ្រួសារនឹងគ្នា បងប្អូននឹងគ្នា ឈ្លោះគ្នាហើយហូបបាយឆ្នាំងជាមួយគ្នា ដេកផ្ទះជាមួយគ្នា ផឹកទឹកប៉ាន់តែមួយជាមួយគ្នា។

បើយើងរវល់គិតអំពីសម្តីរិះគន់ អ្នកនេះមិនមិនចូលចិត្តយើង អ្នកនោះមិនស្រឡាញ់យើង នោះយើងស្ទើរតែគ្មានពេលសោះសម្រាប់ជីវិតខ្លួនឯង ។ បើយើងអនុញ្ញាតឱ្យសម្តីអ្នកដទៃមានឥទ្ធិពលមកលើជីវិតយើង នោះយើងនឹងតែងតែខំរត់តាមរបស់ក្រៅខ្លួន ពីព្រោះតែចង់គាប់ចិត្តអ្នកដទៃ។

នៅក្នុងជីវិតនេះតើយើងបានទទួលរឿងខកចិត្តប៉ុន្មានដងហើយ?តើមានមនុស្សប៉ុន្មាននាក់ដែលបានរៀនពីមេរៀនខកចិត្តទាំងនេះ? ពេលខ្លះខកចិត្តគឺមកពីយើងរំពឹងទុកហួសប្រមាណ។ យើងចង់បានអ្វីៗឱ្យដូចនឹងចិត្តយើងចង់បាន ដល់តែមិនបានដូចចិត្ត យើងក៏កើតក្តីទុក្ខ ខកចិត្ត អន់ចិត្ត...។

នរណាក៏ធ្លាប់មានអតីតកាលឈឺចាប់ដែរ គ្រាន់តែទំហំនៃការឈឺចាប់នោះវាមានការខុសគ្នាទៅតាមកម្រិតតែប៉ុណ្ណោះ។ អ្នកខ្លះដោយសារតែអតីតកាលឈឺចាប់ពេក ក៏សុខចិត្តបញ្ចប់ការឈឺចាប់នោះដោយការបញ្ចប់ជីវិតខ្លួនឯងក៏មានដែរ។

បើថ្ងៃណាគេចាកចេញ តើខ្ញុំអាចរស់បានទេ?

វាប្រហែលជាឯកាបន្តិចនៅពេលដែលអ្នកជុំវិញខ្លួនយើងមិនបានលើកទឹកចិត្តយើងក្នុងការដើរតាមក្តីស្រមៃរបស់យើង។ ប៉ុន្តែមានតែយើងម្នាក់គត់ដែលដឹងថាក្តីស្រមៃមួយនោះឬក៏បុព្វហេតុមួយនោះ វាសំខាន់យ៉ាងណាសម្រាប់ជីវិតយើង។

ដោយសារតែយើងមិនអាចដឹងបានថា ថ្ងៃណាជាថ្ងៃចុងក្រោយរបស់យើងនៅលើផែនដីនេះ ទើបយើងត្រូវតែប្រញាប់ធ្វើអ្វីៗទាំងអស់នៅថ្ងៃនេះ ពេលឥឡូវនេះ។ យើងមិនអាចពន្យាពេលបានឡើយ ពីព្រោះថ្ងៃដែលនៅសល់សម្រាប់យើងដើម្បីរស់នៅ វាអាចនឹងខ្លីជាងអ្វីដែលយើងធ្លាប់បានគិតទៅទៀត។

ពេលខ្លះយើងដឹងហើយថា នៅក្នុងចំណងស្នេហានេះ គេតែងតែប្រើពាក្យថា"សុំទោស" រាល់ពេលដែលគេធ្វើខុស។ ប៉ុន្តែយូរៗទៅពាក្យ "សុំទោស" នេះក៏ក្លាយទៅជាទម្លាប់។ ទោះបីអ្នកដឹងថា គេមិនស្មោះត្រង់ គេលួចលាក់មានអ្នកថ្មី ប៉ុន្តែពាក្យផ្អែមល្ហែមការអង្វរករបស់គេ ក៏នៅតែធ្វើឱ្យអ្នកលើកលែងទោសម្ដងហើយម្ដងទៀត។

កុំដោយសារតែខ្លាចភាពឯកា សុខចិត្តទ្រាំនៅជាមួយមនុស្សដែលមិនស្មោះនឹងអ្នក។ គេអាចមានលេសរាប់មិនអស់ ប្រើពាក្យសុំទោសយ៉ាងងាយស្រួល ដើម្បីតែឱ្យអ្នលលើកលែងទោសឱ្យ ប៉ុន្តែបើគេត្រលប់រកអ្នក ដើម្បីតែកំដរភាពអផ្សុករបស់គេនោះទេ ទោះមុន ឬក្រោយ ក៏នៅតែបែកគ្នា។

គូស្នេហ៍ណាក៏ដោយក៏ធ្លាប់ឆ្លងកាត់ដំណាក់កាល "ទឹកឃ្មុំ" ដែរ គឺមានន័យថាអ្វីៗសុទ្ធតែស្រស់ស្អាតអត់ខ្ចោះទាំងអស់។ មួយថ្ងៃបើមិនបានផ្ញើសាររកគ្នាម្ដង គឺនៅមិនសុខទេ ហើយបាយក៏មិនឆ្ងាញ់ដែរ។ ដង្ហើមចេញចូលស្រមៃឃើញតែមុខគ្នា ប៉ុន្តែដំណាក់កាលនេះគឺមិនស្ថិតជារៀងរហូតនោះទេ។

យើងតែងតែប្រាថ្នា ទទួលបានក្តីស្រឡាញ់មិនថាពីមនុស្សជាទីស្រឡាញ់ គ្រួសារ ឬមនុស្សនៅជុំវិញខ្លួនយើងនោះទេ។ ប៉ុន្តែមនុស្សយើងមានវាសនាខុសៗគ្នា។ អ្នកខ្លះក៏ទទួលបានក្តីស្រឡាញ់សមតាមបំណង ប៉ុន្តែអ្នកខ្លះទៀតក៏គ្មានឱកាសនឹងទទួលបានវាដែរ។ ការរំពឹងទុកក្នុងការទទួលបានអ្វីមួយអាចនឹងធ្វើឱ្យយើងឈឺចាប់ដោយមិនបានព្រៀងទុក។

បើជួបស្នេហាសមប្រកបតាមសេចក្ដីប្រាថ្នា នោះផ្នែកមួយនៃសុភមង្គលក្នុងជីវិតក៏នឹងកើតឡើង តែបើជួបសេចក្ដីស្នេហាមិនសមប្រកបវិញ ភ្លាមៗភាពឈឺចាប់នឹងកើតឡើងមកដូចគ្នា ប៉ុន្តែវាក៏ជាផ្នែកមួយនៃភាពរឹងមាំក្នុងថ្ងៃអនាគតនៃជីវិតដែលយើងនឹកស្មានមិនដល់។ អ្វីដែលយើងត្រូវផ្ញើសេចក្ដីស្រលាញ់ទៅឱ្យគឺមានច្រើន តែសេចក្ដីស្រឡាញ់ពិតប្រាកដគឺមានតែមួយប៉ុណ្ណោះ ហើយវាគឺជាគ្រប់យ៉ាងនៅក្នុងជីវិត។

យើងម្នាក់ៗតែងតែប្រាថ្នាចង់បានលទ្ធផលល្អនៅពេលដែលយើងធ្វើកិច្ចការអ្វីមួយ ចង់រស់នៅជីវិតដ៏ប្រសើរ មានដៃគូរដែលចេះយល់ចិត្ត ចង់ចួបមនុស្សល្អៗ….! បើយើងដាក់ការរំពឹងទុកហួសហេតុពេក វានឹងធ្វើឱ្យយើងខកចិត្តនៅថ្ងៃណាមួយមិនខាន។ ការរំពឹងទុកគឺជាឫសគល់ដែលបង្កឱ្យមានភាពឈឺចាប់ ភាពសោកសៅនិងការបាក់ទឹកចិត្តនៅក្នុងជីវិត នៅពេលដែលការរំពឹងទុកមិនបានដូចបំណង។

ជីវិត...

ពេលទំនេរនៅម្នាក់ឯងក៏ទៅឆ្លុះកញ្ចក់មើលខ្លួនឯង មើលមុខដូចជាប៉ោងបន្តិច មើលខ្លួនដូចជាលើសទម្ងន់ទេដឹង? យើងតែងតែសួរខ្លួនឯងមិនចេះឈប់សម្រាប់សំណួរដែលមិនចាំបាច់។ សួរចុះសួរឡើង យើងក៏មានគំនិតថាភាពជាខ្លួនឯងនេះ គឺមិនឥតខ្ចោះ ហើយវាពិបាកនឹងចុះក្នុងចំណោមគេណាស់។ គួរតែផ្លាស់ប្តូរដើម្បីគាប់ចិត្តអ្នកដទៃឬយ៉ាងណា? បើយើងផ្លាស់ប្តូរហើយ បានគាប់ចិត្តគេហើយ តើបានអ្វីមកវិញ? តើយើងពិតជាសប្បាយចិត្តនិងមានសុភមង្គល ដោយគ្រាន់តែធ្វើបែបនេះ? តើយើងអាចនឹងស្មោះត្រង់នឹងខ្លួនឯងទេ?

រៀបការគឺជារឿងរបស់មនុស្សពីរនាក់ ពីព្រោះជីវិតពិត មិនមែនមានត្រឹមតែថ្ងៃរៀបការនេះមួយថ្ងៃនោះទេ។ ប្តីប្រពន្ធនឹងត្រូវកាន់ដៃគ្នា រស់នៅជាមួយគ្នាអស់មួយជីវិត ដោយហេតុថាអ្នកទាំងពីរបានជិះទូកតែមួយហើយ។ ប្រសិនបើយើងសម្រេចចិត្តត្រូវ ហើយជ្រើសរើសមនុស្សដែលយើងនឹងអាចរស់នៅអស់មួយជីវិតជាមួយបាន នោះគឺជារឿងដ៏មានសុភមង្គលបំផុត មិនខ្វល់ថាពិធីមង្គលការនោះវាសាមញ្ញបែបណានោះទេ តែបើយើងរៀបការ ដោយសារគិតថាអាយុកាន់តែច្រើនទៅហើយ ឬដោយសារគិតថាគួរតែមានអ្នកមើលថែ ឬដោយសារមិត្តភក្តិការចោលអស់យើងក៏គួរតែធ្វើដូចគេដែរ….យើងបែរជាសម្រេចចិត្តដោយមិនបានគិតល្អិតល្អន់ នោះប្រហែលជាអាចពិបាកនៅថ្ងៃខាងមុខ ពីព្រោះយើងមិនបានរៀបការដោយសារតែស្រឡាញ់ដៃគូយើងពិតប្រាកដទេ ប៉ុន្តែដោយសារតែយើងទទួលរកសម្ពាធពីខាងក្រៅប៉ុណ្ណោះ។

មិនថាអ្នកមានសម្រស់ស្រស់ស្អាតយ៉ាងណា ឬសង្ហាខ្លាំងយ៉ាងណាឡើយ បើគេអស់ចិត្តពីអ្នកហើយ សម្រស់ខាងក្រៅរបស់អ្នកមិនអាចឃាត់គេមិនឱ្យដើរចេញពីអ្នកបានឡើយ។

បើមិនទាន់ច្បាស់ក្នុងចិត្ត កុំបង្ខំខ្លួនឯងរៀបការនឹងមនុស្សដែលមិនទាន់ច្បាស់លាស់ជាមួយអ្នក។ សម្រេចចិត្តខុសម្តង អាចឱ្យអ្នករស់ក្នុងភាពឈឺចាប់រយៈពេលវែង។ បើភាគីទាំងពីរសុទ្ធតែនៅមានអារម្មណ៍ស្រពេចស្រពិល មិនទាន់ច្បាស់រឿងអនាគតជាមួយគ្នាទេ កុំបង្ខំអី។

មុនពេលចាប់ផ្តើមស្រឡាញ់គ្នា បងធ្វើគ្រប់យ៉ាង ដើម្បីសុំស្រឡាញ់អូន...។ បងទុកអូនដូចព្រះនាងរបស់បង បងធ្វើឱ្យអូនមានអារម្មណ៍ថា អូនជាមនុស្សស្រីដែលសំណាងជាងគេនៅលើលោកនេះ។

ប្រសិនបើយើងមានអារម្មណ៍ថាឈឺចាប់ ក្រោយពេលដែលអនុញ្ញាតឲ្យនរណាម្នាក់ចាកចេញពីយើង នោះគឺវាមិនអីទេ ព្រោះថាអារម្មណ៍បែបនោះនរណាក៏ទទួលបានដែរ វាគ្មានអ្វីចម្លែកឡើយ។ គ្មាននរណាម្នាក់ចង់បញ្ចប់ទេ បើគ្មានហេតុផលដែលត្រូវបញ្ចប់ ហើយក៏គ្មាននរណាម្នាក់ចង់ឈឺចាប់ដែរ ប៉ុន្តែជួនកាលយើងគួរបញ្ចប់វា ដើម្បីកុំឲ្យវាឈឺចាប់ជាងនេះទៀត។

បើគេស្មោះត្រង់នឹងយើង ចូរស្មោះត្រង់ជាមួយគេវិញផង ព្រោះសម័យឥឡូវពិបាករកមនុស្សបែបនេះណាស់់។ មនុស្សជាច្រើននឹងនិយាយនូវអ្វីដែលអ្នកចង់ស្តាប់ តែពីក្រោយខ្នងអ្នក គឺពោរពេញទៅដោយការពេបជ្រាយ។

ស្រឡាញ់ណាស់ គាំទ្រណាស់ ខ្វល់ខ្វាយណាស់ ពេលនៅជាមួយគ្នា ប៉ុន្តែនៅពីក្រោយខ្នងវិញ និយាយដើមហុយ ចាក់គ្មានប្រណី។ នេះឬមិត្តភាពរបស់ពួកយើង?

ទំនាក់ទំនងស្នេហាពិតណាស់ថាមិនអាចបង្ខំ ស្រឡាញ់គេយ៉ាងណា ផ្ដល់ឱ្យយ៉ាងណា បើគេគ្មានចិត្តឱ្យហើយ ទោះប្រឹងក៏នៅតែគ្មានតម្លៃដែរ ...។ ក្ដីស្រឡាញ់ដែលផ្ដល់តែម្ខាង ទោះចង់ឬមិនចង់ក៏គង់តែឈឺដែរ ព្រោះអ្នកដែលព្យាយាមបំផុតគឺយើង ..ហត់ណាស់មែនទេដែលប្រឹងតែគ្មានន័យ តែនេះគឺជាអ្វីដែលយើងបានជ្រើស ទោះជាយើងមិនចង់ក៏ដោយ ព្រោះតែយើងបានដើរហើយមិនអាចបកក្រោយបានទេ បើទោះជាចង់ក៏ត្រូវការពេល ដើម្បីចាប់ផ្តើមម្ដងទៀតដែរ ...។

មិនមែនជាលើកទីមួយឡើយដែលខ្ញុំបរាជ័យ ហើយក៏មិនមែនជាលើកទីមួយឡើយដែលខ្ញុំឈឺចាប់ ហើយរឹតតែមិនមែនជាលើកទីមួយដែលខ្ញុំយំ ... ។ កុំថាឡើយតែជីវិតដែលវាកំពុងនៅសូន្យនោះ សូម្បីតែទឹកចិត្តនឹងបោះដំណើរបន្តខ្ញុំក៏សឹងតែមិនមានផង តើឱ្យខ្ញុំរកកម្លាំងចិត្តមកពីណា និងដើរបន្តនោះ...។

ពេលយប់គឺជាពេលវេលាដែលចិត្ត និងកាយបានសម្រាក ហើយក៏ជាពេលវេលាដែលគួរទម្លាក់រឿងមិនល្អចោលដែរ។ តើឱបភាពមិនរីករាយទុកធ្វើអ្វី បើវាមិនបានជួយអ្នកឱ្យប្រសើរផងនោះ…? ហេតុអ្វីក៏មិនទម្លាក់ ហើយសម្លឹងទៅមើលពន្លឺនៃចន្រា្ទ បើទោះបីជាគ្មានហ្វូងតារារះជាមួយក៏បញ្ចេញពន្លឺមកលើភពផែនដីយ៉ាងក្លាហាន។ ចុះហេតអ្វីយើងត្រូវខ្លាចបើគ្រាន់តែប្រឈមមុខនឹងបញ្ហា និងទម្លាក់រឿងដែលយើងមិនសប្បាយចិត្តចោលនោះ?

មិត្តភាពខ្លះ មិនបាច់ត្រូវជួបគ្នារាល់ថ្ងៃ ប៉ុន្តែពេលជួបគ្នាម្តងៗ មានរឿងនិយាយមិនចេះអស់។

ពេលជួបស្នេហាមិនសមបំណង វាឈឺចាប់ណាស់ទៅហើយ! គេចាកចេញដោយមិនបានស្តាយនូវចំណងអនុស្សាវរីយ៍ជាមួយអ្នកសូម្បីបន្តិច ហេតុអ្វីក៏អ្នកនៅត្រាំក្នុងសេចក្ដីឈឺចាប់បន្ថែមទៀត! ហេតុអ្វីនៅស្តាយចំពោះមនុស្សដែលមិនបានឱ្យតម្លៃអ្នកផង?

ពាក្យមួយម៉ាត់ខ្លីតែមានន័យខ្លឹម សម្រាប់មនុស្សគ្រប់រូប មិនថាខ្ញុំឬអ្នក នរណាដែលមិនខ្លាច តែប្លែកអីតែខ្ញុំ ខ្លាចណាស់គឺខ្លាចសូម្បីតែបោះដំណើរទៅរកអ្វីដែលជាក្ដីស្រមៃ ...។ មិនទាន់ទាំងឈានមួយជំហានផងខ្ញុំខ្លាចដួលបាត់ទៅហើយ។ មិនទាន់ប្រឡូកផងខ្ញុំគិតថា វាបរាជ័យទៅហើយ។ មិនទាន់ដើរផងខ្ញុំស្រែកថាទៅមិនមិនរួចទៅហើយ ...មិនទាន់ទាំងបានធ្វើផង ខ្ញុំក៏ខ្លាចមុនទៅហើយ តើបានបទពិសោធមកពីណាដើម្បីជម្នះវានោះ?

រាប់អានមិត្ត ជារឿងងាយស្រួលទេ ប៉ុន្តែអ្វីដែលពិបាកនោះគឺស្វែងរកមិត្តភាពដ៏ស្មោះត្រង់មួយ។ មិត្តភាពដ៏ស្មោះត្រង់នឹងមិនរាប់អានយើងដោយត្រឹមតែមើលតែលើផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ប៉ុន្តែមិត្តនឹងនៅរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាក។ មិត្តនឹងគាំទ្រយើងលើកទឹកចិត្តយើងឱ្យដើរបន្តទៅទៀតទោះផ្លូវខាងមុខវាលំបាកយ៉ាងណាក៏ដោយ។ មិត្តនឹងចង់ឃើញយើងមានសេចក្ដីសុខ ព្រោះនោះក៏ជាសេចក្ដីសុខរបស់គេដែរ។

អនុញ្ញាតឱ្យគេចេញពីជីវិតរបស់យើងទៅចុះបើគេមិនចង់នៅ ព្រោះបើយើងរឹតតែហាមគេក៏កាន់តែទៅ វាមិនខុសពីយើងដែលចេះតែព្យាយាមឱ្យគេស្រឡាញ់ខ្លួនឯងមិនដែលចេះស្រឡាញ់ខ្លួនឯងឡើង...។ យើងមិនអាត្មានិយមទេតែយើងចេះតែព្យាយាមធ្វើខ្លួនឯងឱ្យក្លាយជាមនុស្សអាត្មានិយមចំពោះការស្រឡាញ់ ហេតុអ្វីទៅ? ហេតុអ្វីក៏មិនអនុញ្ញាតឱ្យអ្នកដែលគេមិនចង់នៅក្នុងជីវិតយើងចាកចេញ?

គេថាបើមិនចង់បានជម្រើសមួយនេះ មានសិទ្ធិរើសជម្រើសផ្សេងទៀត ប៉ុន្ដែចិត្តមនុស្ស បេះដូងមនុស្សមិនមែនជាវត្ថុ ដែលអាចរើសទៅរើសមកបាន ឬក៏ជាផ្សារដែលដើរចេញចូលរកអ្វីដែលខ្លួនចង់បានតាមសេរីនោះទេ។

ពេលខ្លះពេលយើងឃើញជីវិតគូគេ ហាក់ដូចជាឥតខ្ចោះណាស់ ព្រោះការបង្ហាញឱ្យយើងឃើញនៅតាមបណ្តាញសង្គមនានា ធ្វើឱ្យយើងលួចច្រណែននឹងជីវិតគូគេ ព្រោះមើលទៅវាឥតខ្ចោះដូចក្នុងរឿងប្រលោមលោកអ៊ីចឹង។ សម័យឥឡូវគេចូលចិត្តបង្អួតគ្នារឿងល្អៗឥតខ្ចោះ រឿងជោគជ័យ ដល់អ្នកដទៃ…យូរៗទៅមិនដឹងថាជីវិតមួយណាជាជីវិតពិតនោះទេ ព្រោះគេប្រើជីវិតដែលគេមាន មកសម្តែងឱ្យអ្នកគាំទ្រមើលទៅវិញ។

បើអ្នកអស់ចិត្តហើយ ហេតុអ្វីមិនដោះលែងឱ្យមានសេរីភាព ចាំបាច់អីមានអ្នកទីបីលួចលាក់ពីក្រោយខ្នង? វាឆ្ងាញ់ វាឡូវណាស់មែនទេ ដែលមានអ្នកលួចលាក់បែបនេះ? បើសេចក្តីស្នេហាមានតែការឈ្លោះប្រកែកគ្នា មិនដែលយល់ចិត្តគ្នាបែបនេះ មានតែការកុហក មិនស្មោះត្រង់ សូមដោះលែងគ្នាទៅ វាប្រសើរជាង។

អារម្មណ៍លួចស្រឡាញ់គេ តែម្នាក់ឯង គឺពិតជាពិបាក ប៉ុន្តែក៏មានក្តីសុខម្យ៉ាង ពេលដឹងថាគេមានក្តីសុខ។ អារម្មណ៍មួយនេះក៏មិនស្ថិតនៅនឹងយើងរហូតដែរ។ ពេលខ្លះបើអ្វីមួយជារបស់យើង គឺគង់នឹងក្លាយជារបស់យើងទេ តែបើមិនមែនវិញ ទោះបីខិតខំយកមកឱបទុកយ៉ាងណាក៏គង់នឹងចាកចេញពីយើង។
មានមិត្តច្រើនចាត់ទុកថាសំណាង ប៉ុន្ដែដែលចាត់ទុកថាមហាសំណាងនោះគឺមានមិត្តតែ២ - ៣នាក់ដែលស្មោះត្រង់ ជឿទុកចិត្តគ្នា និងសុខចិត្តរួមសុខរួមទុក្ខ ជាមួយគ្នាទាំងគ្រាសប្បាយ និងគ្រាលំបាក។
“ទំព័រជីវិត”

បើថ្ងៃណាគេចាកចេញ តើខ្ញុំអាចរស់បានទេ?

វាប្រហែលជាឯកាបន្តិចនៅពេលដែលអ្នកជុំវិញខ្លួនយើងមិនបានលើកទឹកចិត្តយើងក្នុងការដើរតាមក្តីស្រមៃរបស់យើង។ ប៉ុន្តែមានតែយើងម្នាក់គត់ដែលដឹងថាក្តីស្រមៃមួយនោះឬក៏បុព្វហេតុមួយនោះ វាសំខាន់យ៉ាងណាសម្រាប់ជីវិតយើង។

ដោយសារតែយើងមិនអាចដឹងបានថា ថ្ងៃណាជាថ្ងៃចុងក្រោយរបស់យើងនៅលើផែនដីនេះ ទើបយើងត្រូវតែប្រញាប់ធ្វើអ្វីៗទាំងអស់នៅថ្ងៃនេះ ពេលឥឡូវនេះ។ យើងមិនអាចពន្យាពេលបានឡើយ ពីព្រោះថ្ងៃដែលនៅសល់សម្រាប់យើងដើម្បីរស់នៅ វាអាចនឹងខ្លីជាងអ្វីដែលយើងធ្លាប់បានគិតទៅទៀត។

ពេលជួបជុំខ្លីជាងពេលរង់ចាំ! ការជួបជុំធ្វើឱ្យយើងចងចាំមិនភ្លេច ហើយពេលឃ្លាតឆ្ងាយធ្វើឱ្យយើងចេះនឹករលឹក ព្រោះតែនឹករលឹកគ្នា ទើបនៅតែរង់ចាំជួបគ្នាជាថ្មី។ ប៉ុន្តែជួនកាលយើងគ្មានឱកាសថ្មីដើម្បីជួបគ្នាទៀតទេ។ ហេតុនេះហើយរាល់ពេលដែលជួបនរណាម្នាក់ មិនថានេះជាលើកទីប៉ុន្មាន ក៏ចាត់ទុកដូចវាជាការជួបលើកចុងក្រោយ។

យើងតែងតែប្រាថ្នា ទទួលបានក្តីស្រឡាញ់មិនថាពីមនុស្សជាទីស្រឡាញ់ គ្រួសារ ឬមនុស្សនៅជុំវិញខ្លួនយើងនោះទេ។ ប៉ុន្តែមនុស្សយើងមានវាសនាខុសៗគ្នា។ អ្នកខ្លះក៏ទទួលបានក្តីស្រឡាញ់សមតាមបំណង ប៉ុន្តែអ្នកខ្លះទៀតក៏គ្មានឱកាសនឹងទទួលបានវាដែរ។ ការរំពឹងទុកក្នុងការទទួលបានអ្វីមួយអាចនឹងធ្វើឱ្យយើងឈឺចាប់ដោយមិនបានព្រៀងទុក។

បើជួបស្នេហាសមប្រកបតាមសេចក្ដីប្រាថ្នា នោះផ្នែកមួយនៃសុភមង្គលក្នុងជីវិតក៏នឹងកើតឡើង តែបើជួបសេចក្ដីស្នេហាមិនសមប្រកបវិញ ភ្លាមៗភាពឈឺចាប់នឹងកើតឡើងមកដូចគ្នា ប៉ុន្តែវាក៏ជាផ្នែកមួយនៃភាពរឹងមាំក្នុងថ្ងៃអនាគតនៃជីវិតដែលយើងនឹកស្មានមិនដល់។ អ្វីដែលយើងត្រូវផ្ញើសេចក្ដីស្រឡាញ់ទៅឱ្យគឺមានច្រើន តែសេចក្ដីស្រឡាញ់ពិតប្រាកដគឺមានតែមួយប៉ុណ្ណោះ ហើយវាគឺជាគ្រប់យ៉ាងនៅក្នុងជីវិត។

យើងម្នាក់ៗតែងតែប្រាថ្នាចង់បានលទ្ធផលល្អនៅពេលដែលយើងធ្វើកិច្ចការអ្វីមួយ ចង់រស់នៅជីវិតដ៏ប្រសើរ មានដៃគូដែលចេះយល់ចិត្ត ចង់ចួបមនុស្សល្អៗ….! បើយើងដាក់ការរំពឹងទុកហួសហេតុពេក វានឹងធ្វើឱ្យយើងខកចិត្តនៅថ្ងៃណាមួយមិនខាន។ ការរំពឹងទុកគឺជាឫសគល់ដែលបង្កឱ្យមានភាពឈឺចាប់ ភាពសោកសៅនិងការបាក់ទឹកចិត្តនៅក្នុងជីវិត នៅពេលដែលការរំពឹងទុកមិនបានដូចបំណង។

ជីវិត...

ពេលទំនេរនៅម្នាក់ឯងក៏ទៅឆ្លុះកញ្ចក់មើលខ្លួនឯង មើលមុខដូចជាប៉ោងបន្តិច មើលខ្លួនដូចជាលើសទម្ងន់ទេដឹង? យើងតែងតែសួរខ្លួនឯងមិនចេះឈប់សម្រាប់សំណួរដែលមិនចាំបាច់។ សួរចុះសួរឡើង យើងក៏មានគំនិតថាភាពជាខ្លួនឯងនេះ គឺមិនឥតខ្ចោះ ហើយវាពិបាកនឹងចុះក្នុងចំណោមគេណាស់។ គួរតែផ្លាស់ប្តូរដើម្បីគាប់ចិត្តអ្នកដទៃឬយ៉ាងណា? បើយើងផ្លាស់ប្តូរហើយ បានគាប់ចិត្តគេហើយ តើបានអ្វីមកវិញ? តើយើងពិតជាសប្បាយចិត្តនិងមានសុភមង្គល ដោយគ្រាន់តែធ្វើបែបនេះ? តើយើងអាចនឹងស្មោះត្រង់នឹងខ្លួនឯងទេ?

រៀបការគឺជារឿងរបស់មនុស្សពីរនាក់ ពីព្រោះជីវិតពិត មិនមែនមានត្រឹមតែថ្ងៃរៀបការនេះមួយថ្ងៃនោះទេ។ ប្តីប្រពន្ធនឹងត្រូវកាន់ដៃគ្នា រស់នៅជាមួយគ្នាអស់មួយជីវិត ដោយហេតុថាអ្នកទាំងពីរបានជិះទូកតែមួយហើយ។ ប្រសិនបើយើងសម្រេចចិត្តត្រូវ ហើយជ្រើសរើសមនុស្សដែលយើងនឹងអាចរស់នៅអស់មួយជីវិតជាមួយបាន នោះគឺជារឿងដ៏មានសុភមង្គលបំផុត មិនខ្វល់ថាពិធីមង្គលការនោះវាសាមញ្ញបែបណានោះទេ តែបើយើងរៀបការ ដោយសារគិតថាអាយុកាន់តែច្រើនទៅហើយ ឬដោយសារគិតថាគួរតែមានអ្នកមើលថែ ឬដោយសារមិត្តភក្តិការចោលអស់យើងក៏គួរតែធ្វើដូចគេដែរ….យើងបែរជាសម្រេចចិត្តដោយមិនបានគិតល្អិតល្អន់ នោះប្រហែលជាអាចពិបាកនៅថ្ងៃខាងមុខ ពីព្រោះយើងមិនបានរៀបការដោយសារតែស្រឡាញ់ដៃគូយើងពិតប្រាកដទេ ប៉ុន្តែដោយសារតែយើងទទួលរកសម្ពាធពីខាងក្រៅប៉ុណ្ណោះ។

ប្រសិនបើយើងមានអារម្មណ៍ថាឈឺចាប់ ក្រោយពេលដែលអនុញ្ញាតឱ្យនរណាម្នាក់ចាកចេញពីយើង នោះគឺវាមិនអីទេ ព្រោះថាអារម្មណ៍បែបនោះនរណាក៏ទទួលបានដែរ វាគ្មានអ្វីចម្លែកឡើយ។ គ្មាននរណាម្នាក់ចង់បញ្ចប់ទេ បើគ្មានហេតុផលដែលត្រូវបញ្ចប់ ហើយក៏គ្មាននរណាម្នាក់ចង់ឈឺចាប់ដែរ ប៉ុន្តែជួនកាលយើងគួរបញ្ចប់វា ដើម្បីកុំឱ្យវាឈឺចាប់ជាងនេះទៀត។

តើនរណាដែលកើតមកឥតខ្ចោះទាំងព្រមនោះ តើនរណាដែលកើតមកលើលោកនេះមិនដែលធ្លាប់សាងកំហុស?
នៅពេលដែលយើងអាចស្វែងយល់និងស្គាល់ខ្លួនឯងច្បាស់ហើយ នោះទោះបីជាយើងនៅតែម្នាក់ឯង គ្មានអ្នកដទៃនៅជិតក៏យើងមានអារម្មណ៍ថា មិនឯកាដែរ។ ជួនកាលការមានពេលវេលានៅជាមួយខ្លួនឯងនេះហើយ គឺជាពេលវេលាមួយដែលអាចឱ្យយើងសួរសំណួរមកកាន់ខ្លួនឯងជាច្រើន ដែលពេលខ្លះយើងមិនបានចាប់អារម្មណ៍ទេថា ខ្លួនយើងត្រូវការអ្វីឱ្យប្រាដកសម្រាប់ជីវិត។
ពេលខ្លះអ្នកមើលមកជីវិតខ្លួនឯងថា មិនសមប្រកប ហើយបន់ផ្សងឱ្យជីវិតខ្លួនឯងហ្នឹង ដូចនរណាម្នាក់។ អ្នកគិតថាជីវិតគេល្អណាស់ គេជោគជ័យ គេមានភាពពេញនិយម គេមានមិត្តភក្តិច្រើន គេមានអ្វីៗគ្រប់យ៉ាង…. មើលទៅជីវិតគេ គឺពោរពេញទៅដោយសុភមង្គលខ្លាំងណាស់។ បែរមកមើលជីវិតអ្នកវិញ គឺផ្ទុយស្រឡះ ជីវិតមួយនេះគឺមានតែភាពឈឺចាប់ ភាពបរាជ័យ អ្នកខំស្ទើរស្លាប់ស្ទើររស់ក៏នៅតែមិនជោគជ័យដូចគេ។ អ្នកខំរកមើលតែចំណុចមិនសមប្រកបពីជីវិតរបស់អ្នក ហើយប្រៀបធៀបសុភមង្គលរបស់អ្នកជាមួយនឹងអ្នកដទៃ។
កាលពីក្មេងមិនថាគេ ឬក៏ខ្ញុំឡើយ តែងតែចង់ធំឱ្យបានលឿន ព្រោះគិតថាវាមានសេរីភាពជាជាងនៅតូចដែលទៅណាត្រូវតែមានពុកម៉ែទៅជាមួយ តែដល់ពេលធំខ្ញុំក៏ចង់ត្រលប់ទៅជាក្មេងវិញ ព្រោះខ្ញុំមានឱកាសស្ដាប់សំឡេងគាត់ច្រើនជាងពេលនេះ ហើយគាត់ក៏មិនសូវបារម្ភពីខ្ញុំដូចពេលនេះ...។ ខ្ញុំកាន់តែធំអ្នកផ្ទះក៏កាន់តែបារម្ភ បារម្ភគ្រប់យ៉ាង ខ្លាចគ្រប់យ៉ាង គ្រាន់តែពេលខ្លះពួកគាត់អត់បង្ហាញវាចេញ តែប៉ុណ្ណោះ ហើយការបារម្ភធំបំផុត គឺអនាគតនិងសុវត្ថិភាពរបស់ខ្ញុំ...។